ក្រុមហ៊ុន MARITIME CITY គ្រោងបោះទុនជាង​១៦៤លានដុល្លារ សាងសង់សណ្ឋាគារកម្រិតផ្កាយ៥ មាន៥៨២បន្ទប់ នៅខេត្តព្រះសីហនុ

ជាមួយនឹងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់អគារខ្ពស់ៗងើបឈរយ៉ាងត្រដែតត្រដឹមនៅលើទឹកដីខេត្តព្រះសីហនុនោះ វិស័យបដិសណ្ឋារកិច្ចផ្នែកទេសចរណ៍ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគទុនជាតិ និងតអន្តរជាតិផងដែរ ។ក្រុមហ៊ុន MARITIME CITY CO., LTD គ្រោងបោះទុន  ១៦៤,៤លានដុល្លារដើម្បីវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារកម្រិតផ្កាយ៥ ដែលមានបន្ទប់ចំនួន ៥៨២បន្ទប់ ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC )បានឱ្យដឹងថា តាមសំណើរសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ៥៨២បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុននេះរួចហើយ ។

គម្រោងសាងសង់សណ្ឋាគារកម្រិតផ្កាយ៥ ,មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTDនេះគឺ

មានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ គម្រោងវិនិយោគនេះ អាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ១.៤៥៥កន្លែង៕

ដោយ៖ សំណាង

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២