ឆ្នាំនេះ កម្ពុជាប្រមូលចំណូលពន្ធដារ និងពន្ធគយបានចំនួន ៦០០០លានដុល្លារលើសផែនការ

បន្ទាប់ពីរដ្ឋាភិបាលបានបើកឱ្យដំណើរការនូវសេដ្ឋកិច្ចសង្គមឡើងវិញមក គេបានមើលឃើញថា ការប្រមូលចំណូលពន្ធដារ និងពន្ធគយមានការកើនឡើងជាបន្តបន្ទាប់ ដែលបានបង្ហាញពីការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ដោយនៅក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានប្រមូលចំណូលពន្ធដារបានចំនួន ៣៤០០លានដុល្លារ និងចំណូលដែលប្រមូលបានពីពន្ធគយបានចំនួន ២៦០០លានដុល្លារ​។

អញ្ជើញជាអធិបតី នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នៅខេត្តកំពត នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២២នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ពីចំណូលដែលប្រមូលបានពីពន្ធដារ និងពន្ធគយថា នៅឆ្នាំនេះ ទាំងគយ និងពន្ធដារ ប្រមូលចំណូលបានលើសផែនការជាង២៥ភាគរយ។ក្នុងនោះពន្ធដារ ប្រមូលចំណូលបានប្រមាណជា ៣៤០០លានដុល្លារ កើនជាង ១២១ភាគយ និងគយប្រមូលចំណូលបានប្រមាណជា ២៦០០លានដុល្លារ កើនជាង ១០៤ភាគរយ៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២