ធនាគារ ជីប ម៉ុង គឺជាធនាគារខ្មែរតែមួយគត់ផ្តល់ទំនុកចិត្តដល់ដៃគូពាណិជ្ជកម្ម និងបន្តពង្រីកខ្លួនឲ្យកាន់តែធំលើទីផ្សារធនាគារ ដើម្បីកសាងខឿនសេដ្ឋកិច្ចជាតិកម្ពុជាឱ្យកាន់តែរឹងមាំ

ភ្នំពេញ ៖ ធនាគារ ជីប ម៉ុង បន្តពង្រីកខ្លួនឱ្យកាន់តែធំលើទីផ្សារធនាគារដើម្បីកសាងខឿនសេដ្ឋកិច្ចជាតិកម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីផ្តល់ទំនុកចិត្តជូនដល់ដៃគូពាណិជ្ជកម្ម រយៈពេល ៤ឆ្នាំកន្លងមកនេះ ធនាគារ ជីប ម៉ុង បានខិតខំពង្រីកដើមទុនរបស់ខ្លួនច្រើនជាង ១.២ពាន់លានដុល្លារ (មួយចុចពីរពាន់លានដុល្លា) នេះបើតាមប្រសាសន៍របស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង ថ្លែងនៅក្នុងពិធីបើកសម្ភោធសាខាធនាគារ ជីប ម៉ុង ផ្លូវវេងស្រេង ដែលជាសាខាទី១៤ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ទៀតថា គ្រឹះដ៏រឹងមាំរបស់ធនាគារគឺ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេមានអាយុកាលជាង ៤ទសវត្សមកហើយ នៅក្នុងទីផ្សារកម្ពុជា។ ភាទុនិករបស់ក្រុមហ៊ុនរួមបទពិសោធន៍សម្បូរបែបក្នុងវិស័យធុរកិច្ចប្រកាន់ភ្ជាប់វិជ្ជាជីវៈខ្ពស់ ការដាក់ចេញយុទ្ធសាស្ត្រច្បាស់លាស់ជាពិសេសការឆ្លងកាត់ឧបសគ្គជាច្រើនរួមទាំងវិបត្តិនៃជំងឺកូវីដ-១៩សកល ធនាគារនៅតែអាចសម្រេចបានលទ្ធផលតាមផែនការ។ ជាក់ស្តែងនៅចុងឆ្នាំ២០២២កន្លងមកនេះ ទ្រព្យសកម្មសរុបធនាគារជីប ម៉ុងបានកើនដល់ជាង១,២ពាន់លានដុល្លារអាមេរិក។ សម្រាប់ឆ្នាំ២០២៣នេះ និងឆ្នាំបន្តបន្ទាប់ ធនាគារជីប ម៉ុងនៅតែបន្តពង្រីកខ្លួនឲ្យកាន់តែធំនៅក្នុងទីផ្សារធនាគារ ដើម្បីចូលរួមជាមួយធនាគារដៃគូផ្សេងទៀត ជាមួយធនាគារជាតិនៃកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងវិស័យធនាគារ និងខឿនសេដ្ឋកិច្ចជាតិកម្ពុជាឲ្យកាន់តែរឹងមាំ។ ក្រៅពីនេះ អតិថិជនក៏អាចទទួលបាននូវផលិតផល និងសេវាកម្មគ្រប់ប្រភេទ កាន់តែល្អ និងមានអត្ថប្រយោជន៍ច្រើនជាងមុនផងដែរ។

លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានឲ្យដឹងថា វត្តមានសាខាទី១៤ថ្មីនេះ គឺឆ្លុះបញ្ចាំងពីសមិទ្ធិផលសំខាន់មួយរបស់ធនាគារ ជីប ម៉ុង ក្នុងការពង្រីកការខិតទៅជិតអតិថិជនកាន់តែខ្លាំងឡើង ជាមួយនឹងការផ្តល់លទ្ធភាពឲ្យអតិថិជនទាំងអស់ ដែលរស់នៅក្នុងតំបន់ចោមចៅ ស្ទឹងមានជ័យ ក៏ដូចជាផ្លូវវេងស្រេងមកទទួលសេវាកម្មកាន់តែលឿនជាងមុន ។

អ្នកឧកញ៉ា លាង ម៉េង ការផ្តល់ជូនបទពិសោធន៍សេវាកម្មធនាគារដ៏សម្បូរបែបបំផុត រួមជាមួយផលិតផលប្រាក់កម្ចី និងបញ្ញើថ្មីដែលមានភាពបត់បែន និងមុខងារឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើតម្រូវការរបស់អតិថិជន មានសេវា ម៉ាស៊ីនអេធីអឹម ប្រព័ន្ធMobile App សេវាធនាគារតាមអ៊ីនធឺណេត និងតាមរយៈធនាគារជាដៃគូ កាត VISA របស់ធនាគារ ជីប ម៉ុង នឹងដាក់ដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ជាសកលដ៏ស៊ីវិល័យសម័យឌីជីថល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២