តម្លៃប្រេងសាំងបានបន្តធ្លាក់ថ្លៃបន្តិចទៀតហើយ

ការលក់រាយប្រេងឥន្ទនៈ នៅតាមស្ថានីយ៍ប្រេងឥន្ទនៈក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣នេះគឺតម្លៃប្រេងសាំងធម្មតាបានធ្លាក់ថ្លៃពី៤៣៥០រៀល មកនៅ ៤២៥០រៀលក្នុង១លីត្រ និងតម្លៃប្រេងម៉ាស៊ូតបានធ្លាក់ថ្លៃពី៤៣០០រៀល មកនៅ៤២០០រៀលក្នុង១លីត្រ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែមីនា ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.៥១៣រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៤៦៣រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S0ppm។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុង១លីត្រ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែមីនា ឆ្នាំ២០២៣ និងចុះមក៤.២៥០រៀលក្នុង១លីត្រ សម្រាប់ សាំងធម្មតា EA92, និង៤.២០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត [O S(ppm)៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២