ក្រុមហ៊ុន “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” មានគម្រោងបោះទុនជាង ៣០លានដុល្លារដើម្បីធ្វើការវិនិយោគ និងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍នៅលើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ គម្រោងវិនិយោគនេះ អាចបង្កើតការងារជូនប្រជាពលរដ្ឋធ្វើបានចំនួន ១៤២កន្លែង។


នៅពេលគម្រោងវិនិយោគនេះ ចេញជារូបរាង គេរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅលេងខេត្តកោះកុងកាន់តែមានចំនួនច្រើនថែមទៀត។បច្ចុប្បន្ននេះ នៅខេត្តកោះកុងក៏មានរមណីយដ្ឋានទេសចរណ៍ជាច្រើនកំពុងរងចាំទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តនៅទីនោះផងដែរ៕

ដោយ៖ សំណាង

