ក្រុមហ៊ុនថ្មីមួយ គ្រោងបោះទុនជាង៩៥លានដុល្លារដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅខេត្តបាត់ដំបង

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន“DONGFANG JUNMA CEMENT CO., LTD” ដែលមានគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុន“DONGFANG JUNMA CEMENT CO., LTD”មានគម្រោងបោះទុនវិនិយោគប្រមាណជា ៩៥លានដុល្លារអាម៉េរិកដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនេះ ជាមួយនឹងការបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ៩៧៩កន្លែង។

ការបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបងនេះគឺក្រុមហ៊ុនមានគោលបំណងផលិតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងអាចធ្វើការនាំចេញទៅកាន់ទីផ្សារខាងទៀតផង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២