រដ្ឋាភិបាលទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣ ដែលមានគម្រោងបង្កើតរោងចក្រតាមវិស័យផ្សេងៗគ្នា

តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣ ដែលមានគម្រោងបង្កើតរោងចក្រផលិតស្រោមជើង,រោងចក្រផលិតគ្រឿងសង្ហារឹមក្រៅផ្ទះ និងរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្តជាដើម។

ក្រុមហ៊ុនទាំង៣ ដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគរបស់ខ្លួន ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖

១-ក្រុមហ៊ុន “JUHAI BAOSHUN (CAMBODIA) CO., LTD.”មាន គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។

 

២-ក្រុមហ៊ុន“HOME TERRACE CO., LTD.”មានគម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៨៦ កន្លែង។

៣- ក្រុមហ៊ុន“ TECHNO PARK POI PET PVT CO., LTD.”មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៣កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២