មិនធ្លាប់មានពីមុន! ផ្សារទំនើប ជឹប ម៉ុង ២៧១ មេហ្គា ម៉ល រៀបចំសន្និសិទសារព័ត៌មានស្តីពីគំរប់ខួប១ឆ្នាំ និងប្រកាសពីរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអតិថិជន

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ ទំនើប ជីប ម៉ុង ២៧១ អេ ម៉ល បានរៀបចំធ្វើសន្និសិទសារព័ត៌មានស្តីពី “ខួបប១ឆ្នាំរបស់ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល- ក្រោមវត្តមាន លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណ សហស្ថាបនិក និង ជាអគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង សហស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង រីថែលល ភ្ញៀវ កិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូប។

កម្មវិធីសន្និសីទកាសែតស្តីពីខួបគំរប់១ឆ្នាំដ៏អស្ចារ្យនៃផ្សារទំនើប ( ជីប ម៉ុង ២៧១ មេ ល ក្នុងថ្ងៃនេះដែរ លោកជំទាវ លី សុខឆេង អគ្គនាយិការនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងថា ផ្សារទំនើប – ជីប ម៉ុង ២៧១ មេហ្គា វិយោគទុនរហូតដល់ជាង៣០០លានដុល្លារ មិនត្រឹមតែជាផ្សារទំនើបទេ តែជាសិល្បៈដ៏អស្ចារ្យមួយដែលយើងបានង្ហាញពិភពលោកឱ្យបានឃើញ និងស្គាល់ពីប្រទេសកម្ពុជា ព្រមជាមួយនឹងការរចនាស្ថាបត្យកម្មយ៉ាងប្រណិត និងបច្ចេកវិទ្យាចុងក្រោយបង្អស់ ត្រឹមរយៈពេលតែ១ឆ្នាំ យើងក៏បាននាំមកនូវម៉ាកយីហោល្បីៗលំដាប់ពិភពលោក ជាច្រើនដូចជា៖ Zara, H&M, Paul Smith, Jaspal Karl Lagerfeld  ព្រមទាំងភោជនីយដ្ឋានល្បីៗរួមមាន៖ Paradise Dynasty, Jumbo Seafood, Yuzu Suki, Nice to Meat  You, Mastercraft និងហាងជាច្រើនទៀត ជាពិសេសទៀតនោះគឺកន្លែងកំសាន្តទំនើប និង ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍  Neo Go-Kart និងមានកន្លែងកំសាន្តជាច្រើនទៀតសម្រាប់មនុស្សគ្រប់វ័យដូចជា Legend Cinema By IZE, Supper toozi និង Neo Game Oasis។

ក្នុងនាមថ្នាក់ដឹកនាំ នាងខ្ញុំសង្ឃឹមយ៉ាងមោះមុតថា ផ្សារទំនើបជីបម៉ុង ២៧១.មេហ្គា និងការគាំទ្រ និងទុកចិត្តពីអតិថិជនជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជា និងបន្តខិតខំនាំយកបទពិសោធន៍ នៃការទិញទំនិញ – ការទទួលទានអាហារ និងការកំសាន្តកម្រិតអន្តរជាតិ មិនឱ្យចាញ់បរទេសឡើយ ហើយគ្រប់អាជីវកម្មរបស់យើងគឺធ្វើចេញអស់ពីបេះដូង ធ្វើក្នុងនាមជាកូនខ្មែរ ដើម្បីមោទនភាពជាតិខ្មែរ ហើយជឿជាក់ថា ខ្មែរអាចធ្វើបាន។

នៅក្នុងសន្និសីទកាសែតនេះដែរ លោកជំទាវ លី សុខឆេង, កញ្ញា Tashinee Somboonterdtana, Deputy Managing Director, លោក Mai Trung, Coo digibox វៀតណាម និង កម្ពុជា, លោក Kerr Thomson ព្រមទាំង កញ្ញា ស៊ិន យូប៊ីន បានឡើងលើវេទិកាបង្ហាញពីចំណាប់អារម្មណ៍ មូលហេតុ នៃការធ្វើជាដៃគូសហការជាមួយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏ដូចជាភាពជោគជ័យរបស់ផ្សារទំនើបតាំងពីបើកដំណើរការរហូតមកដល់បច្ចុប្បន្ននេះផងដែរ។

អ្វីដែលអស្ចារ្យនោះ ក្នុងកម្មវិធីក៏បានប្រកាសពីរង្វាន់ធំ MEGA 1 Year ដោយមហាជនបានឃើញនូវការបើកប្រអប់កាដូដ៏ធំពីសំណាក់ថ្នាក់ដឹកនាំ នៅខាងក្នុងផ្សារទំនើបតែម្តង ដែលគឺជារថយន្តម៉ាកទំនើប Mitsubishi xpander ដ៏ថ្មីស្រឡាង១គ្រឿង មិនធ្លាប់មាន ផ្សារទំនើបណាមានមកពីមុន។ ក្នុងនោះក៏មានការសម្តែងពីសំណាក់ជ័យលាភី The Voice Cambodia កញ្ញា ពេជ្រ សោភា, កញ្ញា អ៊ី វ៉ា ព្រមទាំងមានការបង្ហាញម៉ូតសម្លៀកបំពាក់ ពីហាងសម្លៀកបំពាក់ប្រេនអន្តរជាតិនានាក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទៀតផង។

គួរបញ្ជាក់ផងដែរថា ក្នុងខួបគំរប់១ឆ្នាំនៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល អតិថិជននឹងមានឱកាស ឈ្នះរង្វាន់ដ៏ធំគឺរថយន្តសរីថ្មីម៉ាក Mitsubishi ដ៏ថ្មីស្រឡាង១គ្រឿង ដែលមិនធ្លាប់មានផ្សារទំនើបណា ហ៊ានផ្តល់ជូនពីមុនមក គឺមានតែនៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល តែប៉ុណ្ណោះ។ រួមជាមួយប្រូម៉ូសិនរហូតដល់ ៧០% ពីហាងប្រេនល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណឹងទេ រាល់វិក័យប័ត្រដែលបានចំណាយ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់អតិថិជនបូកបញ្ចូលគ្នា ចាប់ពី៥០ដុល្លារឡើងទៅក្នុងថ្ងៃតែមួយ លោកអ្នកនឹងទទួលបានកាតកោសផ្សងសំណាងមួយភ្លាមៗដែលរង្វាន់មានដូចជា៖ មួកការពារ, កាតាប, ធុងទឹកកក, គួយ និងរង្វាន់ជាច្រើនទៀត  ជាពិសេសទៅទៀតនោះ ចំណេញគុណនឹង៣រាល់ចុងសន្លឹកកាត់កោស ផ្សងសំណាងដែលបានបំពេញឈ្មោះនឹងព័ត៌មាននោះក៏មានជាការចាប់ឆ្នោតផ្សេងសំណាង ដែលរង្វាន់មានដូចជា៖ រថយន្ធ Mitsubishi,ទូរស័ព្ទទំនើប iPhone 15 Pro Max, ទូទឹកកក, Air pod សេរីថ្មី, ម៉ាស៊ីនអាំងស្ងួត, បាស់JBL, ប័ណ្ណទឹកប្រាក់ និងរង្វាន់ពិសេសជាច្រើនផ្សេងទៀត។ ឃើញអត់ថា ចំណេញខ្លាំងប៉ុណ្ណា? ដូចនេះបង ប្អូនកុំភ្លេចមកចូលរួមអបអរ ក៏ដូចមកហ្សបភីងឈ្នះរង្វាន់ ជាមួយខួបគំរប់១ឆ្នាំដ៏អស្ចារ្យចាប់ពីថ្ងៃនេះតទៅ៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២