មិនធម្មតា! ក្រៅពីឧបត្ថម្ភទាំងស្រុងក្នុងការទៅប្រកួតនៅទីក្រុងហុងកុងដល់កីឡាករ ឈឿង ល្វៃ និងបន្ទាប់ពីប្រកួតឈ្នះបានខ្សែក្រវ៉ាត់លំដាប់ពិភពលោក ខ្មែរប៊ែវើរីជីស បានឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២,៥០០ដុល្លារបន្ថែម ជាមួយនឹងការទៅទទួលស្វាគមន៍ដោយរថយន្តទំនើប Rolls Royce នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យផលិតភេសជ្ជៈ ចូលរួមអបអរសាទរកំពូលកីឡាករគុនខ្មែរ នាគរាជខ្មៅ ឈឿង ល្វៃ ដែលបានផ្តួលកីឡាករប្រដាល់ថៃ Fahsang ក្នុងទឹកទី១ និងយកឈ្នះពិន្ទុនៅវគ្គផ្តាច់ព្រ័ត្រលើកីឡាករប្រដាល់អាល្លឺម៉ង់ Elysee Kochiese ដណ្តើមយកខ្សែក្រវាត់ I-1 WORLD CHAMPION GOLD BELT ពីការប្រកួតអន្តរជាតិនៅទីក្រុងហុងកុង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ដើម្បីចូលរួមអបអរសាទរនូវជ័យជំនះដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភទាំងស្រុងដល់កីឡាករ ឈឿង ល្វៃ រាល់ការចំណាយទាំងអស់ដើម្បីទៅប្រកួតនៅទីក្រុងហុងកុង បានយករថយន្តទំនើប Rolls Royce ទៅទទួលកីឡាកររូបនេះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយដ្បិតបានឈ្នះខ្សែក្រវាត់ជូនប្រទេសកម្ពុជា និងលើកកម្ពស់គុនខ្មែរលើឆាកអន្តរជាតិឱ្យកាន់តែល្បីមួយកម្រិតទៀត។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្ត ២,៥០០ដុល្លារបន្ថែមពីលើការចំណាយផ្សេងៗ និងទទួលស្វាគមន៍ជាមួយអាហារពេលល្ងាចនៅភោជនីយដ្ឋានលំដាប់កំពូល Paradise Dynasty Cambodia ជូនដល់កីឡាករ ឈឿង ល្វៃ ព្រមទាំងត្រៀមបើកសន្និសីទសារព័ត៌មានក្នុងពេលឆាប់ៗនេះដើម្បីឱ្យអ្នកសារព័ត៌មានក៏ដូចជាអ្នកគាំទ្រគុនខ្មែរ មានឱកាសសំណេះសំណាលជាមួយកំពូលកីឡាករគុនខ្មែររូបនេះផ្ទាល់ ក៏ដូចជាស្វែងយល់ពីព្រឹត្តិការណ៍ផ្សេងៗដែលខ្មែរ ប៊ែវើរីជីស នឹងត្រៀមសម្រាប់គុនខ្មែរនាពេលអនាគត។

វើក ជួយគុនខ្មែរ ច្រើនជាងគេ និងដំបូងគេបង្អស់ឱ្យល្បឺរន្ទឺលើឆាកអន្ដរជាតិ! WURKZ បង្កើនថាមពលឥតឈប់ឈរ!៕

        
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២