ទីបំផុត រិន ដេវីតធ្វើបានសម្រេចហើយយប់ម៉ិញនេះ! បានគ្រងខ្សែក្រវ៉ាត់រាជសីហ៍Kun Khmer ដូចការរំពឹងទុក ក្រោយពីបំបាក់ធន់ អៀងឡៃឱ្យសន្លប់ដេកស្តូកស្ដឹងនៅលើសង្វៀនត្រឹមទឹកទី១

ភ្នំពេញ៖ ការប្រកួតដែលមហាជនទន្ទឹងរង់ចាំបានបញ្ចប់ទៅដោយដាច់ស្រេចហើយ មិនមានការមន្ទិល ឬការចម្រូងចម្រាស់អ្វីទៀតនោះឡើយ ក្រោយពីកីឡាករជើងខ្លាំងគុនខ្មែររិន ដេវិត បានបំបាក់ដៃគូចាស់របស់ខ្លួនឲ្យសន្លប់ដេកស្ដូកស្ដឹងត្រឹមទឹកទីមួយ ដោយប្រើរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយការវាយចូលកណ្ដាប់ដៃពេញៗទៅលើអៀងឡៃ បណ្តាលឱ្យសន្លប់ដេកស្ដូកស្ដឹងនៅលើសង្វៀនហើយរហូតដល់ដាក់គ្រែស្នែងយកទៅសង្គ្រោះបន្ទាន់ទៀតផង នារាត្រីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ យប់មិញនេះនៅទឹកដីខេត្តតាកែវ។

ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ដ៏ធំមួយនេះ ពិតជាមានភាពតានតឹងខ្លាំងមែនទែន គ្រាន់តែលឺសម្លេងវាយជួងឱ្យប្រកួតភ្លាម កីឡាករជើងខ្លាំងទាំងពីរបានសម្រុកវាយគ្នាមិនសំចៃដៃ ពិសេសរិន ដេវីតបានប្រើកណ្តាប់ដៃវាយបានយ៉ាងល្អ ជាពិសេសកណ្ដាប់ដៃរង្វង់ព្រះចន្ទ និងកណ្ដាប់ដៃចុងក្រោយដំរីថ្វាយផ្កាចូលទៅលើផ្ទៃមុខកីឡាករធន់ អៀងឡៃពេញៗបណ្តាលឱ្យសន្លប់ដេកស្តូកស្តឹងនៅលើសង្វៀនតែម្តង។

គួរជម្រាបផងដែរថា នៅក្នុងការប្រកួតយប់ម៉ិញនេះ ប្រមូលផ្ដុំដោយកីឡាករល្បីៗជាច្រើនបានទាក់ទាញចំនួនអ្នកចូលទស្សនាផ្ទាល់ច្រើនកុះករ ជាពិសេសគឺបានធ្វើឲ្យអ្នកចូលទស្សនានៅក្នុងការឡាយរហូតដល់ជិត ៤០០K ក្រោមវត្តមានរបស់ឯកឧត្តមវ៉ា សុធាស្វាមី លោកជំទាវឧកញ៉ាជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុបព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នគុនខ្មែរជាច្រើនរូបទៀត៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២