សហព័ន្ធខ្មែរអត្តពលកម្ម ចង់ឱ្យ​ NOCC រៀបចំវគ្គCECS កម្រិត២ មួយទៀតដើម្បីបង្កើតធនធានគ្រូក្នុងកម្រិតជាតិ ទៅកម្រិតអន្តរជាតិ

ភ្នំពេញ៖ បន្ទាប់ពីធ្វើការសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពី គ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ ដែលទទួលបានការឧបត្តម្ភពីអង្កការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) និងសហការរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)អស់រយៈពេលជាង១សប្ដាហ៍មកនោះ បានធ្វើឱ្យសិក្ខាកាមមកពីតាមបណ្តាក្លឹបរាជធានីខេត្តចំនួន១១ សមាគមន៍ កីឡាចំនួន២ និងមានគរុសិស្សដែលកំពុងតែសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ខណៈដែលវគ្គនេះ គ្រោងនឹងបញ្ចប់នាថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

ដោយមើលឃើញការរីកច្រើនបែបនេះអគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត លោកបូរ ពុធរាត្រី ចង់ឱ្យNOCC រៀបចំវគ្គបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត២ មួយទៀតដល់សហព័ន្ធ ដើម្បីអភិវឌ្ឍន៍ គ្រូដែលរៀនក្នុងវគ្គ CECS កម្រិត១ ឈានទៅដល់កម្រិត២។

លោកបន្តថាៈសហព័ន្ធចង់បណ្តុះបណ្តាលឲ្យមានធនធានគ្រូដែរបានអនុវត្តផ្ទាល់កាន់តែច្រើន​​ម្យ៉ាងទៀត យើង​ឃើញថាការអនុវត្តនៅក្នុងសាលាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ដូចនេះការស្វែងរធនធានអត្តពលិកមកធ្វើការអភិវឌ្ឍន៍ឲ្យមានប្រសិទ្ធភាពក៍មិនទាន់គ្រប់គ្រាន់ដែរ។

 

លោករំពឹងថានឹងមានការរៀបចំសហការជាមួយគណៈកម្មការជាតិអូឡាំពិកកម្ពុជាបើកថ្នាក់បង្រៀនបែបនេះបន្ថែមទៀត ព្រោះវាមានសារៈសំខាន់ណាស់ដើម្បីបង្កើតធនធានគ្រូបង្វឹកបច្ចេកទេសដែរល្អពីកម្រិតជាតិទៅកម្រិតអន្តរជាតិ។

សម្រាប់វគ្គវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពី រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ នេះវិញលោកក៍បានលើកឡើងដែរថា៖កន្លងមកសហព័ន្ធក៍ធ្លាប់រៀបវគ្គបែបនេះដែរ ដោយលើកទីមួយើងបានសិក្សាជាមួយលោកគ្រូដែលមកពីប្រទេសប៉ាគីស្ថាន លើកទី២មកពីប្រទេសម៉ាឡេស៊ី នឹងលើកនេះជាលើកទី៣ដែលសិក្សាជាមួយលោកគ្រូមកពីប្រទេសស្រីលង្កា ។ ហើយលោកមើលឃើញថាការបណ្តុះបណ្តាល LEVEL1 នេះគ្រូឧទ្ទេស គាត់មានការសង្កត់ធ្ងន់នឹងព្យាយាមពន្យល់ទាក់ទងនិងការរៀបចំផែនការដល់អត្តពលិកក្រោម១៦ឆ្នាំ​ដូចនេះការពន្យល់របស់គាត់គឺល្អច្រើន ឯការអនុវត្តវិញ មិនសូវខុសគ្នាប៉ុន្មានឡើយគឺមានភាពដូចគ្នាទៅតាមការហ្វឹកហាត់ប្រចាំថ្ងៃទៅតាមមេរៀនក្នុងផែនការដែរមានក្នុងការបង្រៀន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២