ភូមិគ្រឹះ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ត្រូវបានតុលាការរបបយោធាមីយ៉ាន់ម៉ាបញ្ជាឱ្យដាក់លក់ដេញថ្លៃ ក្នុងតម្លៃចាប់ផ្តើម ៩០លានដុល្លារ

ប្រភព​ស្និទ្ធ​នឹង​តុលាការ​បាន​និយាយ​ថា ការ​ដេញ​ថ្លៃ​ផ្ទះ​គ្រួសារ​របស់​មេដឹកនាំ​បក្សប្រឆាំង​លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ពន្ធនាគារ ត្រូវ​បាន​ធ្វើ​នៅ​កន្លែង​​ នាព្រឹកថ្ងៃ​ពុធទី២០ ខែមីនា ឆ្នាំ២០២៤នេះ ប៉ុន្តែ​មិន​បាន​ទាក់ទាញ​ការ​ដេញ​ថ្លៃ​ណា​មួយ​ឡើយ។ នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនដែលបានចេញកាលពីចុងខែមករាកន្លងទៅ តុលាការដែលគ្រប់គ្រងដោយរបបយោធាម៉យ៉ាន់ម៉ាបានបញ្ជាឱ្យដាក់លក់ដេញថ្លៃផ្ទះលោកស្រីនៅផ្លូវលេខ 54 University Avenue ក្នុងទីក្រុងយ៉ាំងហ្គោននៅថ្ងៃទី 20 ខែមីនានេះ ជាមួយនឹងការដេញថ្លៃចាប់ផ្តើមចំនួន 90 លានដុល្លារ។

វីឡានេះគឺជាប្រភពនៃជម្លោះគ្រួសារដ៏ជូរចត់រវាងលោកស្រី អ៊ុងសាន ស៊ូជី និងបងប្រុសរបស់គាត់ដែលបានឃ្លាតឆ្ងាយពីគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ តុលាការនឹងប្រកាសកាលបរិច្ឆេទសម្រាប់ការដេញថ្លៃជាថ្មី។

ផ្ទះវីឡាដ៏ធំស្កឹមស្កៃនេះមានទីតាំងស្ថិតនៅមាត់បឹង ជាកន្លែងដែលលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនក្នុងផ្ទះរយៈពេល ១៥ឆ្នាំ ដោយរបបយោធាមុន។ មនុស្ស​រាប់​ពាន់​នាក់​ធ្លាប់បាន​ប្រមូល​ផ្តុំ​គ្នានៅ​មាត់​ទ្វារ​ផ្ទះវីឡានេះ ដើម្បី​ស្តាប់​លោកស្រី​និយាយ​អំពី​លទ្ធិប្រជាធិបតេយ្យ និង​ការ​បញ្ចេញ​មតិ​ដោយ​សេរី៕

 

ប្រភព៖ The Irrawaddy

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២