មនុស្សជិត20,000នាក់បានភៀសខ្លួនពីទីក្រុងMone ដើម្បីគេចចេញពីការវាយប្រហារដោយកាំភ្លើងធំ និងយន្តហោះរបស់របបយោធាមីយ៉ាន់ម៉ា

កាំភ្លើងធំ និងការវាយប្រហារតាមអាកាសរបស់យោធា Junta បានបង្ខំឱ្យមនុស្សជិត 20,000 នាក់ ដែលរស់នៅក្នុង និងជុំវិញទីក្រុង Mone នៃទីប្រជុំជន Kyaukkyi នៃតំបន់ Bago ឱ្យជម្លៀសចេញផ្ទះរបស់ពួកគេក្នុងខែនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់សហភាពជាតិការ៉ែន (KNU) ចេញផ្សាយកាលពីថ្ងៃទី 23 ខែមីនា បានឱ្យដឹងថា កងកម្លាំង Junta បានបើកការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមអាកាសនៅក្នុងសង្កាត់ និងភូមិចំនួន 30 ក្នុងទីក្រុង Mone ហើយយោធារបស់ខ្លួនបានវាយឆ្មក់ពួកគេ ។

ចាប់តាំងពីដើមខែមីនាមក អ្នកស្រុកចំនួន 18,422 នាក់បានភៀសខ្លួនចេញពីតំបន់នោះ៕

 

ប្រភព៖ The Irrawaddy

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២