ក្រុមចោរ​កាន់​ពូថៅចូល​ប្លន់​ធនាគារ KBZ មួយកន្លែងនៅក្នុង​ទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា ដោយប្រមូលលុយជាង៥ម៉ឺនដុល្លារចេញទៅដោយសុវត្ថិភាព

បុរសបីនាក់ប្រដាប់ដោយកាំភ្លើងខ្លី និងពូថៅបានចូលទៅប្លន់សាខាធនាគារ KBZ មួយកន្លែងស្ថិតនៅក្នុងសង្កាត់ Chanmyathazi ទីក្រុង Mandalay របស់ប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃច័ន្ទម្សិលម៉ិញនេះ ដោយបានប្រមូលសាច់ប្រាក់សុទ្ធប្រមាណជា៥១ ០០០ដុល្លារអាមេរិកចេញទៅដោយសុវត្ថិភាព។

រូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញក្រុមចោរមានគ្នាចំនួន៣នាក់ពាក់មួកសុវត្ថិភាព និងរបាំងមុខអំឡុងពេលចូលប្លន់នោះ។ មន្ត្រីក្នុងស្រុកម្នាក់បានប្រាប់ The Irrawaddy ថា ក្រុមចោរទាំងនោះ បានប្រមូលប្រាក់សុទ្ធចំនួន 180 លាន kyat (ប្រហែល 51,000 ដុល្លារអាមេរិក) ។

សាក្សីដែលបានឃើញហេតុការណ៍នោះបាន​និយាយ​ថា បន្ទាប់ពីចូលប្លន់ធនាគារ និងប្រមូលប្រាក់ក្រុមចោរបានឡើង​ជិះ​ម៉ូតូ​២​គ្រឿង​គេច​ខ្លួនទៅបាត់ ។ឥឡូវនេះ សមត្ថកិច្ចជំនាញរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងបើកការស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមចោរទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២