យោធាមីយ៉ាន់ម៉ា បានបាត់បង់ឃ្លាំងអាវុធ និងកងវរសេនាតូចចំពេលមានការវាយប្រហារគ្នាកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋ Karen

សហភាពជាតិការ៉ែន (KNU) និងកងកម្លាំងសម្ព័ន្ធមិត្តបានរឹបអូសយកទីស្នាក់ការកណ្តាលនៃកងវរសេនាតូចយោធាមួយ ព្រមទាំងឃ្លាំងអាវុធនៅក្នុងទីក្រុង Papun នៃរដ្ឋ Karen កាលពីថ្ងៃសៅរ៍ ហើយឥឡូវនេះកំពុងផ្តោតលើការដណ្តើមយកទីតាំងរដ្ឋាភិបាលយោធានៅខាងក្រៅទីក្រុងយុទ្ធសាស្ត្រទៀត។កងទ័ព​របប​សឹកយោធា​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​ស្រុង​ពី​ក្រុង​ប៉ាពូន។ ទីក្រុងនេះត្រូវបានគ្រប់គ្រងដោយ KNU កងពលតូចទី 5” ដែលជាយុទ្ធជនតស៊ូបាននិយាយបន្ទាប់ពីទីស្នាក់ការកណ្តាលនៃកងវរសេនាតូចថ្មើរជើងលេខ19 របស់របបយោធា និងឃ្លាំងអាវុធ 642 នៅ Papun ត្រូវបានដណ្តើមយកបានកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។

KNU និង​កងកម្លាំង​សម្ព័ន្ធមិត្ត​បាន​ និង​កំពុង​វាយប្រហារ​លើ​កងទ័ព​រដ្ឋាភិបាល​ដែល​ការពារ​ក្រុង Papun ប្រហែល​ពីរ​សប្តាហ៍។ទីក្រុងនេះមានទីតាំងស្ថិតនៅភាគខាងជើងនៃរដ្ឋ Karen ជិតព្រំដែនរដ្ឋជាមួយតំបន់ Bago រដ្ឋ Karenni (Kayah) និងប្រទេសថៃ។

កងពលតូច KNU កងពលតូចទី៥ បានផ្តាច់ទំនាក់ទំនងរវាងទីតាំងយោធារដ្ឋាភិបាលយ៉ាងតិចចំនួនបួននៅភាគខាងត្បូងទីក្រុង Papun កាលពីថ្ងៃទី 19 ខែមីនា។


សមាជិកម្នាក់នៃកងពលតូច KNU កងពលតូចទី ៥ បាននិយាយថា អាវុធមួយចំនួនធំត្រូវបានរឹបអូស បន្ទាប់ពីកងវរសេនាតូចយោធាត្រូវបានចាញ់ និងរត់ចោលសមរភូមិកាលពីថ្ងៃសៅរ៍។ ប្រភពបានពន្យល់ថា “យើងបានរឹបអូសអាវុធធុនតូចជាង 100ដុំ ព្រមទាំងកាំភ្លើងយន្តចំនួន5ដើម និងកាំភ្លើងធំចំនួនពីរ និងអាវុធធម្មតាជាច្រើនទៀត។

ទីបញ្ជាការយុទ្ធសាស្ត្រ និងកងវរសេនាតូចថ្មើរជើងចំនួនបី – 340, 341 និង 434 – នៅតែការពារទីក្រុង ហើយយន្តហោះ Y-12 កំពុងផ្តល់ការគាំទ្រតាមផ្លូវអាកាស។

នៅអំឡុងពេលប្រតិបត្តិការនៅទីក្រុង Papun កងទ័ព KNU បានប្រាប់អ្នកស្រុកឱ្យប្រមូលផ្តុំគ្នានៅក្នុងវត្តមួយ ហើយបន្ទាប់មកជម្លៀសពួកគេទៅកាន់ទីទួលសុវត្ថិភាព។ អតីតអ្នកស្រុកដែលជាសាច់ញាតិរបស់ពួកគេក៏ត្រូវបានគេរាយការណ៍ថា បានជម្លៀសចេញពីទីក្រុងនេះផងដែរ។


យោង​តាម​មន្ត្រីផ្នែកព័ត៌មាន​នៃ​កងពលតូច​លេខ​៥ KNU បានឱ្យ​ដឹង​ថា ជន​ស៊ី​វិល​ពីរ​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​ផ្ទះជាច្រើន​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស និង​កាំភ្លើង​ធំ​របស់​របប​យោធា​នៅ​អំឡុង​ពេល​ដំបូង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទីប្រជុំជន៕

   

ប្រភព៖ The Irrawaddy

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២