នារីជនជាតិវៀតណាមម្នាក់មិនដឹងមានវិបត្តិអ្វីបានលោតស.ម្លា.ប់ខ្លួនពីលើអគារជាន់ទី១០បង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ

រាជធានីភ្នំពេញ៖ នារីជាជនជាតិវៀតណាមម្នាក់ បានលោតពីលើអាគារជាន់ទី១០ មកក្រោមបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុដោយពុំទាន់ដឹងថា នារីរូបនេះមានវិបត្តិអ្វីឲ្យប្រាកដនោះឡើយ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅអគារ យីហោអីស្តលេនអឹផាតមិន ពីជាន់ទី១០ នៅតាមបណ្តោយផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ វៀង អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយមិត្តភក្ដិមានគ្នា៣នាក់ នៅបន្ទប់ជាន់ទី១០ អគារកើតហេតុខាងលើ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

 

ប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ ដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុឃើញនារីរងគ្រោះជាជនជាតិវៀតណាម បានទម្លាក់ឥវ៉ាន់មួយចំនួន ចេញពីមាត់បង្អួចនៃអគារកើតហេតុពីជាន់ទី១០ ធ្លាក់មកក្រោមចូលមកក្នុងផ្ទះពលរដ្ឋ នៅក្បែរអគារកើតហេតុ ក្រោយមកនារីរងគ្រោះក៏បានលោតមកតាមក្រោយធ្លាក់មកក្រោមបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់នាក់ជិតខាង និងមិត្តភក្តិរត់មកមើលរួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

ប្រភពព័ត៌មានពីនារីម្នាក់ត្រូវជាមិត្តនារីរងគ្រោះបានឲ្យដឹងថា ដោយនារីរងគ្រោះខាងលើគាត់តែងតែមានជំងឺប្រចាំកាយ និងសតិមិនសូវល្អ ទើបមកដល់ម៉ោងកើតហេតុខាងលើស្រ្តីរងគ្រោះបានបិតទ្វារ និងប្រមូលឥវ៉ាន់មួយចំនួន ដាក់នៅក្នុងថង់ទម្លាក់តាមបង្អួចមកក្រោម និងលោតសម្លាប់ខ្លួនមកតាមក្រោយតែម្តងទៅ។

 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចយកខ្សែហ៊ុំព័ទ្ធទីតាំងខាងលើ បន្ទាប់មកក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ របស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យក្រោយពីខាងជំនាញពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញ និងធ្វើការស្រាវជ្រាវបន្តទៀត៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២