ក្រសួងបរិស្ថានបើកកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីសំអាត និងសង្គ្រោះជីវៈចម្រុះនៅក្នុងបឹងទន្លេសាប

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាប្រចាំការនៃក្រសួងបរិស្ថាន ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីកម្មវិធីស្តារ-អាងទន្លេសាប ក្នុងគោលបំណងសំអាតបឹងទន្លេសាប កុំឱ្យមានការបំពុលដោយសំណល់ប្លាស្ទិក ដើម្បីការពារ និងអភិរក្សជីវៈចម្រុះ និងរក្សាបាននូវធនធានត្រី ដែលជាប្រភពផ្តល់ប្រូតេអ៊ីនដ៏សំខាន់របស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ កិច្ចប្រជុំបានលើកឡើងនូវគោលបំណងចំនួន៤សំខាន់ៗ នៃទស្សនទានស្តីពី កម្មវិធីស្តារអាងទន្លេសាបរួមមាន៖ទី១. ធ្វើឱ្យបឹងទន្លេសាបមានផាសុខភាពឡើងវិញ តាមរយៈការកាត់បន្ថយការបង្ហូរសំណល់ចូល និងការបំពុលប្លាស្ទិកនៅក្នុងបឹងទន្លេសាប និងតាមតំបន់ដីសើម និងតំបន់ដែលងាយរងគ្រោះដោយអេកូឡូស៊ីច្រើនយ៉ាងឱ្យបាននៅឆ្នាំ២០៥០។ ទី២.ការធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីបឹងមានជីវិតឡើងវិញ កាត់បន្ថយប្រភេទរុក្ខជាតិក្នុងទឹកដែលរាតត្បាតនៅក្នុងបឹងទន្លេសាប និងតាមតំបន់ដីសើមប្រើប្រាស់ច្រើនយ៉ាង។ ទី៣.ការធ្វើពិពិធកម្មជីវភាពក្នុងតំបន់ និងការងារអេកូទេសចរណ៍បន្ថែមពីមុខរបរនេសាទត្រី ឬការនេសាទដោយចីរភាព និងទី៤.ការដាំស្តារដើមឈើឡើងវិញនៅតាមតំបន់មួយចំនួនដែលបានរេចរឹលដោយការកាប់បំផ្លាញ និងវិធានការអភិរក្ស ដែលបានកំណត់ក្នុងការការពារព្រៃឈើ និងតំបន់ទំនាបលិចទឹក៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២