រន្ធត់ខ្លាំង! ស្វាមី​ម្ចាស់​ផលិតផល​ Brand Lakamo ត្រូវក្រុមចោរប្ល.ន់បា.ញ់ស.ម្លា.ប់យប់ម៉ិញ

ភ្នំពេញ ​៖ ស្វាមី​របស់​លោក​ជំទាវ មាស​ ច័ន្ទដាលីន ​ម្ចាស់​ផលិតផល​ Brand Lakamo បាន​ទទួល​មរណភាព​ហើយ ដោយ​សារ​មាន​ករណី​ចាប់​ជម្រិត​ និង​បាន​បាញ់​សម្លាប់​ជនរងគ្រោះ​ បណ្ដាលឱ្យ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វារ​ ដោយឡែក​ជន​សង្ស័យ​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​។ ហេតុការណ៍​​នេះ​បានបង្កការភ្ញាក់ផ្អើល​​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​ ២០២៤ ដោយ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ឈ្មោះ​ថា​ ឈួរ ឈុនហួរ អគ្គនាយក​រងក្រុមហ៊ុន​ ព្រីមៀរ៍ ផាក​។

បើតាមប្រភពបានបង្ហើបឱ្យដឹងថា ក្នុងករណីនេះក៏មានជនរងគ្រោះម្នាក់ជាបុគ្គលល្បីក្នុងបណ្ដាញសង្គម Tik Tok ត្រូវបានគេស្គាល់ឈ្មោះថា អ្នកនាងសុខ លីន ដោយសារតែការភ័យខ្លាំងពេក នាងលោតចុះទៅជុងនឹងរបងដែកបណ្ដាលឱ្យរបួសក្រោមចង្ការ បច្ចុប្បន្នបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២