លោកជំទាវឧកញ៉ា ជួប មាន  និងស្វាមី ផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ដែលត្រូវជាឳពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង

លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប និងស្វាមី ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់បានផ្ញើសារចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំ និងសោកស្ដាយបំផុត ចំពោះមរណភាពរបស់អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក)ត្រូវជាឳពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង ដែលបានទទួលមរណភាពនៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង០៥នាទី ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ លោកជំទាវឧកញ៉ា ជួប មាន និងស្វាមី បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន គឺជាការបាត់បង់នូវឪពុក បានបង់នូវជីតា ជីតាទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃចំពោះកូនៗ ចៅៗ និងចៅទួតទាំងអស់។ ទោះបីជារូបកាយរបស់អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន បានបាត់បង់ក៏ពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយសសេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូនៗ ចៅៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

 

ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២