អ្នកលេងគុនខ្មែរ ឯម ដារ៉ូ ថ្លើមធំដល់ម្ល៉ឹងផង! ហ៊ានណាត់ជើងខ្លាំងមកពីប្រទេសបេឡារុស ឡើងសាកក្បាច់គុននៅលើសង្វៀនMas Fight ចុងសប្តាហ៍នេះ

ភ្នំពញ ៖  ឯម ដារ៉ូ រហ័សនាមប្រុសញាញ់គុនខ្មែរ សប្តាហ៍នេះមកបង្ហាញថ្វីដៃ សាកក្បាច់គុនជាមួយជើងខ្លាំងមកពីប្រទេសបេឡារុស ដែលមានឈ្មោះថា ដានីឡា អឹម ធី អេ នាថ្ងៃអាទិត្យទី២១ ខែមេសានេះ កម្មវិធីចាប់ផ្តើមពីម៉ោង ៣ រសៀលតទៅនៅស្ថានីយទូរទស្សន៍ថោន។

កីឡាករគុនខ្មែរ រហ័សនាមប្រុសញាញ់គុនខ្មែរ អាយុ ២៣ ឆ្នាំរូបនេះនឹងត្រូវជួបតទល់ជាមួយជើងខ្លាំង មកពីប្រទេសបេឡារុស ក្នុងការប្រកួតជំនួបគូមិត្តភាពគុនខ្មែរអន្តរជាតិ បីទឹក ហើយគេនឹងត្រូវជួបប្រកួតគូចុងក្រោយ ក្នុងចំណោមការប្រកួតទាំង ៦ គូនៅសង្វៀន Mas Fight ចុងសប្តាហ៍នេះ។

មិនតែប៉ុណ្ណោះក៏មានការប្រកួត ៥ គូទៀត គូមិត្តភាពគុនខ្មែរជា ថេន មានជ័យ ប៉ះជាមួយ នាគ វិសាល , សៅយ៉ាន់ វិសាល មកលេងកណ្តាប់ដៃជាមួយ សំណាងគុនខ្មែរ។

ការប្រកួតគូមួយទឹក ៩ នាទីរួមមាន៖ពេជ្រ ខាំឡៃ ប៉ះជាមួយពេជ្រ គុនខ្មែរ , អ៊ីង កំសត់ ប៉ះជាមួយ កែវ សំរិទ្ធ ។

គូមិត្តភាពអន្តរជាតិកម្ពុជា-អាហ្សៃបៃហ្សង់គឺជាការជួបគ្នារវាងកីឡាករប៉ែនកាក់ អឺរ៉ាវ៉ាន់ ត្រូវជួបជាមួយនឹងកីឡាករ អូចាការីម៉ូវ ។ព្រឹត្តិការណ៍ប្រកួតធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កម្មវិធីចាប់ផ្តើមពីម៉ោង ៣រសៀលតទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town FM 102.25, Town Boxing និង Cambodia Beer ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២