នៅមីយ៉ាន់ម៉ាក្នុងតំបន់យើងឯណេះវិញ ក៏មិនចាញ់អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ដែរ មូលដ្ឋានទ័ពអាកាសយោធាយុទ្ធសាស្ត្រចំនួនពីររបស់របបយោធា ទទួលរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ១០៧ មីល្លីម៉ែត្រពីកងកម្លាំងការពារប្រជាជន Nambong

នៅប្រទេសមីយ៉ាន់ម៉ាក្នុងតំបន់អាស៊ានយើងនេះវិញ ក៏មិនចាញ់អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ដែរ នៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤នេះ កងកម្លាំងការពារប្រជាជន Nambong បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់របបយោធានៅក្នុងរដ្ឋធានី Myitkyina រដ្ឋ Kachin ដោយប្រើគ្រាប់រ៉ុក្កែត ១០៧ មីល្លីម៉ែត្រ នាព្រឹកថ្ងៃសុក្រនេះ។ ព័ត៌មានលម្អិតនៃការខូចខាតនៅឯមូលដ្ឋានទ័ពអាកាស គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ក្រុមប្រឆាំងមួយទៀត កងកម្លាំងបដិវត្តន៍សេរីភាព (FRF) បាននិយាយថា ខ្លួន និងក្រុមពីរផ្សេងទៀតបានប្រើគ្រាប់បែករ៉ុក្កែត ១០៧ មីល្លីម៉ែត្រ ដើម្បីវាយប្រហារមូលដ្ឋានអាកាស Tada-U របស់រដ្ឋាភិបាលយោធានៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Mandalay ក្នុងសង្កាត់ Tada-U ក្នុងតំបន់ Mandalay កាលពីថ្ងៃអង្គារ តាមសេចក្តីរាយការណ៍ថា បានធ្វើឱ្យខូចខាតយ៉ាងដំណំ។

ក្រុមអ្នក​តស៊ូ​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​របប​យោធា​លើ​គោល​ដៅ​ជន​ស៊ីវិលកាលពីពេលថ្មីៗនេះ។នេះបើយោងតាម The Irrawaddy៕

     

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២