ឃាតកចាក់សម្លាប់នារីរងគ្រោះកាលពីម្សិលម៉ិញបានឆ្លើយសារភាពថា ព្រោះតែរឿង……ទើបគេហ៊ានធ្វើបែបនេះ!

ឃា​​តកដែលចាក់សម្លាប់នារីរងគ្រោះកាលពីម្សិលម៉ិញនោះមាន​ឈ្មោះ លឹ​ម គី​ណែ​ត អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពីចាក់សម្លាប់នារីរងគ្រោះហើយ គេបានចាក់ និងអារក សម្លាប់ខ្លួនឯងតាមកល្រោយ តែត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្សីបានទាន់ពេលវេលា ហើយ​ក៏​មាន​សារធាតុ​ញៀ​​ននៅ​ក្នុង​ខ្លួន​ថែម​ទៀតផង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានឆ្លើយ​សារភាព​​ថា ខ្លួន​ជា​ពលករ​នៅ​ប្រទេស​ថៃ ហើយ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​រង​គ្រោះ​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ជួប​គ្នា​ផ្ទាល់​ទេ គឺ​ទំនាក់ទំនង​តាម​រយៈ​ឆាត​(FB) ។ ខ្លួន​មិន​បានដឹង​ថា ខាង​នារី​រង​គ្រោះ​មាន​ប្តី និង​កូន​នោះ​ទេ ហើយ​ចំណែក​ខាង​នាង​ក៏​មិន​បាន​ប្រាប់​ឲ្យ​ខ្លួន​ដឹង​ថា នាង​មាន​ប្ដី មានកូន​នោះ​ដែរ មិនតែប៉ុណ្ណោះ​ខ្លួន​ក៏​បាន​ផ្ញើ​ជា​លុយកាក់​ឲ្យ​នាង​ជា​ហូរហែ​ថែម​ទៀត​ផង ។ហើយកាលពីពេល​ថ្មី​ៗ​នេះ ទើប​ខ្លួន​បានដឹង​ថា នាង​មាន​ប្ដី និង​មានកូន​២​នាក់​រួច​ទៅ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​រូបគេ​មានកំ​ហឹ​ង និង​គំនុំ ព្រោះតែ​នារី​រង​គ្រោះ​បានបោកប្រាស់​ទំនុកចិត្ត​របស់គេ ។

 

ជនសង្ស័យបានប្រាប់សមត្ថកិច្ចបន្តទៀតថា ពេល​នោះ​ខ្លួន​បាន​ស៊ើប​អំពី​ផ្ទះ​កន្លែង​រស់នៅ​របស់​នារី​រង​គ្រោះ​ដឹង​ច្បាស់​អស់ហើយ ខ្លួន​ក៏​បាន​រៀបចំ​ផែនការ​ស​ម្លា​.​ប់​នាង​ចោល និង​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ ។

បន្ទាប់​មក​ក៏​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ ​ដោយ​មានកាំបិតមកជាមួយ​ផង ហើយ​ពេល​ដល់​ស្រុក​ខ្មែរ​ខ្លួន​បាន​ជួល​រថយន្ត​តាក់ស៊ី ព​ណ៍​ក្រហម​១​គ្រឿង​ជិះ​ទៅ​កាន់​ផ្ទះ​នារី​រង​គ្រោះ​រួច​ក៏​ធ្វើ​សកម្មភាព​ចាក់​ស​ម្លា​​ប់​នាង និង​អារ​​កស​ម្លា​ប់​ខ្លួនឯងតាមក្រោយ​តែ​ម្ដង ។ នេះ​គ្រាន់តែ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ដែល​បាន​ទៅ​ធ្វើការ​សាកសួរ​ចម្លើយ​ជនសង្ស័យ នៅ​ក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី​តែ​ប៉ុណ្ណោះ ចំណែកឯ​ដើមចម​ពិត​យ៉ាងណា​ទៀត​នោះ​មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ ព្រោះ​ពេល​នេះ​គ្រាន់តែ​ជា​ការ​អះអាង​ពី​ជន​ដៃដល់​តែ​ម្ខាង ចំណែក​នារី​រង​គ្រោះ​បាន​ស្លា​​ប់​បាត់​ទៅ​ហើយ។

ជាមួយគ្នានេះដែរ នៅ​ថ្ងៃ​កើតហេតុ សមត្ថកិច្ច​បាន​ឆែក​មើល​កា​មេ​រា​សុវត្ថិភាព​ចំនួន​២ ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ ហើយ​កា​មេ​រា​ទី​១ បាន​បង្ហាញ​ឲ្យ​ឃើញ​ជនសង្ស័យ​បាន​ជិះ​រថយន្ដ​ម៉ាក​TOYOTA PRIUS ពណ៌​ក្រហម​១​គ្រឿង ទៅ​ឈប់​នៅ​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ ។ បន្ទាប់​មក​បាន​ចុះ​ដើរ​សំដៅ​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ដោយនៅ​ក្នុង​ដៃ​មាន​កាន់​ថង់​ពណ៌​ខ្មៅ​១​ផង​ដែរ បន្ទាប់​មក​ទៀត​ក៏​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​នោះ បន្តិច​ក្រោយមក​ក៏​ឮ​សំឡេង​ស្ត្រី​រង​គ្រោះ​ស្រែក​ឲ្យ​គេ​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​ភ្លាម​ៗ​នោះ​រថយន្ត PRIUS បាន​បើក​ចេញ​ទៅ​បាត់ ដែល​អាច​សន្និដ្ឋាន​បាន​ថា មាន​អ្នក​បើករថយន្ត​ព្រូស​នោះ​ជូន​ឃា​តករ​ទៅ​កាន់​កន្លែង​កើតហេតុ​ខាងលើ ។

បើតាមប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា កា​មេ​រា​ទី​២ មុន​ពេល​កើតហេតុ​បានឃើញ​ឃា​តករ​រូប​នោះ​ដើរទៅ​មុខ​ផ្ទះ​ស្ត្រី​រង​គ្រោះ ខណៈ​ដែល​នាង​កំពុង​ឈរ​ប្រមូល​សម្លៀក​បំពាក់​ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​បោកគក់ ។ ពេល​នោះ​បានឮ​សំឡេង​នាង​និយាយ​ទៅ​កាន់​ឃា​​តករ​នេះ​ថា «​មក​ធ្វើ​អី ចាំ​ទៅ​ក្រៅ ចាំ​ទៅ​វត្ត​» ហើយ​ជន​ដៃដល់​ក៏​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ រួច​ដក​កាំ​បិ​ត​ចុង​ស្រួច​ចេញពី​ក្នុង​ថង់​ពណ៌​ខ្មៅ ចាក់​នាង​ជា​ច្រើន​កាំ​បិ​ត ព្រមទាំង​ចាប់​អារ​.​ករ​ហូត​ដល់​ស្លា​​ប់​តែ​ម្ដង ។

 

ក្រោយ​ពេល​ស​ម្លា​ប់​នាង​រួច​ហើយ ឃាត​ក​រូប​នោះ​ក៏​បាន​ដោះ​អាវ​ចេញ រួច​យក​កាំ​បិ​ត​ចា​ក់​ពោះ និង​អា​រក​ខ្លួនឯង បណ្តាល​ឲ្យ​ដួល​ដេក​នៅ​ក្បែរ​សព​នារី​រង​គ្រោះ ប៉ុន្តែ​មិន​ស្លា​​ប់​គ្រាន់តែ​របួសធ្ងន់ ។

បុរស​ម្នាក់​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ផ្ទះ​គាត់ និង​ផ្ទះ​ជន​រង​គ្រោះ​បាន​ស្ថិត​នៅ​ជិត​គ្នា ប៉ុន្តែ​មុន​ពេល​កើតហេតុ​គាត់​បាន​ស្ថិត​នៅ​ក្នុងផ្ទះ​រហូត​ដល់​ពេល​កើតហេតុ​បានឮ​សំឡេង​ស្ត្រី​រង​គ្រោះ​ស្រែក​ក្នុង​សភាព​ឈឺចាប់ ។ គាត់​ក៏​ចេញ​ទៅ​មើល ឃើញ​ជន​ដៃដល់​កំពុង​ចា​​ក់​ទៅ​លើ​នាង ហើយ​គាត់​ស្រែក​ឆោឡោ​ហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ ពេល​នោះ​អ្នក​ជិតខាង​ខ្លះ​យក​ដំបង និងខ្លះ​ទៀត​យក​ដុំ​ថ្ម​គ​​ប់​ទៅ​លើ​ជនសង្ស័យ​ឲ្យ​បញ្ឈប់​សកម្មភាព ។ ប៉ុន្តែ​ជន​នោះ​មិន​ព្រម​ឈប់​ឡើយ គឺ​ចា​ក់​នាងរង​គ្រោះ​រហូត​ដល់​ស្លា​​ប់ បន្ទាប់​មក​ជន​នោះ​បាន​ដោះ​អាវ និង​បាន​យក​កាំបិត​ចា​​ក់​ពោះ និង​អា​​រក​ខ្លួនឯង​ដួល​ដេក​នៅក្បែរ​សព​នារី​រង​គ្រោះ​តែ​ម្ដង ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២