បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នបានជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩ និង៣០នាទី យប់​ ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២៤​ នៅចំណុចគល់ស្ពានអាកាសចោមចៅ ប៉ែកខាងត្បូង​ ផ្លូវជាតិលេខ៣​ សង្កាត់ ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាវ៉េវ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GG 4568។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើកម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកគល់ស្ពានអាកាសចោមចៅពេញទំហឹងបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះមកដល់ ហើយក៏បានទំនាក់ទាក់ទំនងទៅក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំសាច់ញាតិមកទទួលយកទៅវិញ៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២