ក្មេង​ស្ទាវ​ពីរ​ក្រុមជិះម៉ូតូ​ដេ.ញ​ធា..ក់​គ្នា​តាម​ដងផ្លូវ បណ្តាលឱ្យ​រង​របួ..ស​ធ្ង..ន់​ម្នាក់  ​ត្រូវ​បាន​សមត្ថកិច្ច​ក្របួ.ចបាន៤នាក់​យក​ទៅសួរនាំនៅ​ប៉ុស្តិ៍​នគរបាល​

ភ្នំពេញ​៖ ​ ក្មេងទំនើងពីរនាក់បើកម៉ូតូដេញធាក់ទៅលើ​យុវជន​មួយ​ក្រុម​ទៀត​ដែល​មាន​គ្នា​ច្រើន​ត្រូវ​បាន​ខាង​បក្ខពួកក្រុម​គ្នា​ច្រើន​ឃាត់​បាន​ម្នាក់​ព្រួត​គ្នាវាយ​រងរបួស​ធ្ងន់ ចំណែក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ទៅ​បាត់​ ។ ហេតុការណ៍នេះ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២និង៣០រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ទល់មុខ​ផ្សារ​ខេម៉ល​ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ​សែន ​ជ័យ​រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មានពី​ក្រុម​យុវជន ​ដែល​មាន​គ្នា​ច្រើន​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មាន​គ្នា​៦​នាក់​ចេញ​ពី​ក្លឹប​G21​ ម៉ូតូ​១គ្រឿងជិះ​គ្នា​បី​​នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ក្នុង​ទិសដៅ​ពី​លិច​មក​កើត ​លុះ​មក​ដល់​ចំណុច​ស្តុប​ទួលពង្រ​ស្រាប់​តែ​ខាង​ជនរងគ្រោះ​ដែល​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូតូ​១​គ្រឿងឌុបគ្នា​បាន​​​​ឌឺដង​សម្ដី​ ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​រួច​ខាង​ដែល​មាន​គ្នា​ពីរ​នាក់នោះបានធ្វើ​សកម្មភាព​​ធាក់​មក​លើ​ខាងគេមាន​គ្នា​ច្រើន​ ភ្លាម​ៗ​នោះ​ដែរ​ក្រុម​បក្ខពួក​របស់គេបាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ពី​ក្រោយ​រហូត​មកដល់​ចំណុច​ខាងលើ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោ​បាន​ជ្រុល​ទៅ​បុកនឹង​រ៉ឺម៉ក​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ត្រូវ​បាន​ខាង​ក្រុម​គ្នីគ្នា​ច្រើន​ចាប់​ឃាត់​ខ្លួន​បាន​ម្នាក់​ព្រួតគ្នា​វាយ ​និង​មួក​សុវត្ថិភាព​បោក​ផង​ យក​ខ្សែ​វាយ​ផង​បណ្ដាល​ឲ្យ​រង​របួសយ៉ាង​ធ្ងន់​ធ្ងរ​។ ចំណែក​ម្នាក់​ទៀតបាន​លើក​ម៉ូតូ​ជិះ​រត់​គេច​ខ្លួន​ទៅ​ចោល​មិត្តភ័ក្ដិ​បាត់។

លុះ​ក្រោយ​មក​ខាង​សន្តិសុខ​យាមកាម​នៅ​ផ្សារ​ខេម៉ល​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​​ធ្វើ​ការ​ឃាត់​ខ្លួន​ភាគី​ទាំង​សងខាង​នាំ​ទៅ​ប៉ុស្តិ៍​សួរ​នាំ​បន្ត​ភ្លាម​ៗ​ក្នុង​ហេតុការណ៍​នោះ​ដែរ​ខាង​បក្ខពួក​បង្ក​បាន​រត់​គេច​ខ្លួន​ពីរ​នាក់​ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៤នាក់​ប៉ុណ្ណោះ​ ។

 

បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់​ពាក្យ​បណ្ដឹង​នៅសមត្ថកិច្ច​មូលដ្ឋាន​  ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ជន​បង្ក​ទាំង​បួន​នាក់​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ចាត់ការ​តាម​និតិវិធី​បន្ត​ ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២