សម្ភារវត្ថុតាងបម្រើឲ្យការផលិតបារីក្លែងក្លាយប្រមាណជាង ៧០តោន ត្រូវបានដុតកម្ទេចចោល

សម្ភារវត្ថុតាងបម្រើឲ្យការផលិតបារីក្លែងក្លាយ ចំនួន ២៣មុខ សរុបប្រមាណជា ៧០តោន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបបានកាលពីឆ្នាំ២០២៣ ទើបតែយកទៅដុតកម្ទេចចោលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅភូមិជ័យនិគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដឹកនាំកម្លាំងជំនាញ សហការជាមួយអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានកណ្តាលសន្តិសុខ ស្នងការនគរ បាលខេត្តត្បូងឃ្មុំ សេនានុព័ន្ឋសន្តិសុខមាតុភូមិអមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អាជ្ញាធរមូលដ្ឋាន រួមនឹងក្រុមហ៊ុនដើមបណ្តឹង បានរៀបចំពិធីដុតបំផ្លាញចោលនូវសម្ភារវត្ថុតាងបម្រើឲ្យការផលិតបារីក្លែងក្លាយ ចំនួន ២៣មុខ សរុបប្រមាណជា ៧០តោន រឹបអូសតាមអំណាចសាលក្រមព្រហ្មទណ្ឌ ដែលបានបង្ក្រាបកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ និងត្រួតពិនិត្យឡើងវិញកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ទៅលើរោងចក្របារីមួយកន្លែងស្ថិតនៅ ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២