គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចបង្កជាអំពើហិង្សាវាយគ្នាទៅវិញទៅមកត្រូវបានសមត្ថកិច្ចនឃាត់ខ្លួនទាំងសងខាងយកទៅសាកសួរ

ភ្នំពេញ៖​ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២៤នេះថា​ កម្លាំងនគរបាលបានឃាត់ខ្លួន៦នាក់ក្រោយបង្កហឹង្សាពាក់ព័ណ្ឌគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តនិងម៉ូតូបន្តិបន្តួច​ ។

សមត្ថកិច្ចបានឱ្យដឹងថា​ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង៣០នាទី ស្ថិតនៅចំណុច ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ មានករណីហិង្សា ផ្តើមឡើងពីគ្រោះថ្នាក់ចររាចរណ៍រវាងម៉ូតូ និងរថយន្ត បានរងការខូចខាតបន្តិចបន្តួច ដែលឈានដល់ការប្រើអំពើហិង្សានាំឲ្យភាគីខាងរថយន្តរងការបែកក្បាល និងភាគីខាងម៉ូតូរងរបួសបែកមាត់ និងពកក្បាល។ភាគីម៉ូតូឈ្មោះ ហ៊ីម អាល់ឡាវីន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្លូវវិហារឥស្លាម ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរលក់សាច់គោ។

ចំណែកភាគីរថយន្តមាន ចំនួន០៥នាក់៖

១-ឈ្មោះ សុខ ធីតា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ គ្មានរងរបួស។

២-ឈ្មោះ May Hoang Dai អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម រងរបួសបែកក្បាល អ្នកទេសចរណ៍។

៣-ឈ្មោះ Hai Hong Hung ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។

៤-ឈ្មោះ Ghuyan Ha ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។

៥-ឈ្មោះ Nguy En Thuc ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។ពួកគេស្នាក់នៅផ្ទះលេខ២៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ភារៈដកហូតរួមមាន៖

១-រថយន្តម៉ាក TOYOTA PRUS ពណ៌ស សេរីឆ្នាំ២០០៩ ស្លាកលេខ ភ្នំពេញ 2BY-0379 ចំនួន០១គ្រឿង។

២-ម៉ូតូម៉ាក EROX ពណ៌ប្រផេះ សេរីឆ្នាំ២០១៨ ផ្លាកលេខ ភ្នំពេញ 1HT-4412 ចំនួន០១គ្រឿង។

៣-ដុំឥដ្ឋបែក ០១

៤-ឈើជ្រុង ០១កំណាត់

៥-ឈើមូល ០១កំណាត់

៦-អង្រែឈើ ០១

 

បច្ចុប្បន្នភាគីទាំងសងខាងចំនួន០៦នាក់ រួមទាំងមធ្យោបាយរថយន្ត និងម៉ូតូត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅផ្នែកជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២