ផ្អើកលទាំងយប់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន តែពលរដ្ឋព្រួតគ្នាឃាត់បានមន្ត្រីគ្រឿងញៀនម្នាក់វិញ

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀនខណៈដែលប្រជាពលរដ្ឋបានព្រួតគ្នាចូលទៅឃាត់បានមន្ត្រីគ្រឿងញៀនម្នាក់វិញ ដោយសារប្រជាពលរដ្ឋខឹងថាចាប់មនុស្សបញ្ចូលទៅក្នុងរថយន្តដោយគ្មានមូលហេតុ។ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ត្រូវនឹងថ្ងៃទី១៤ ខែ​តុលា​ ឆ្នាំ២០២៤ នៅចំណុចក្បែរផ្សារឯករាជ្យ២ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីនារីម្នាក់ត្រូវជាបងស្រីបង្កើតរបស់​យុវជនម្នាក់ដែលត្រូវ​កម្លាំង​ឃាត់បញ្ចូលក្នុងថយន្ត​ បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយយុវជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្គូពីពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខចេញពីផ្ទះទៅទិញម្អូបនៅម្តុំផ្សារឯករាជ្យ២ ខណៈពេលជនរងគ្រោះជិះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខក្រុម​ស៊ី​វិលព្រមទាំង​ខាងកងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមានទាំងស៊ីវិល និងឯកសណ្ឋានសមត្ថកិច្ចជាច្រើននាក់មកចាប់ក្រៀកបុរសរងគ្រោះរួចក៏ចាប់ញាត់ដាក់ក្នុងរថយន្ត ម៉ាក Lexus មួយគ្រឿងពណ៌សមិនចាំស្លាកលេខ ភ្លាមៗនោះដែរក៏មានការប្រតាយប្រតប់គ្នាជាមួយភាគី បងប្អូនជនរងគ្រោះ និងប្រជាពលរដ្ឋផ្អើលពេញដងផ្លូវ រួចរថយន្តបានបើកដឹកយុវជនរងគ្រោះគេចចេញពីចំណុចកើតហេតុបាត់ស្រមោលតែម្តង ភ្លាមៗនោះដែរប្រជាពលរដ្ឋក៏បាននាំគ្នាឃាត់ខ្លួន មន្រ្តីផ្នែកគ្រឿងញៀនម្នាក់វិញផងដែរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យចុះមកដល់ក៏នាំខ្លួនមន្រ្តីនគរបាលគ្រឿងញៀនម្នាក់ដែលពលរដ្ឋឃាត់បាន រួមទាំងភាគីគ្រួសារ​បុរសខាងលើទៅផ្នែក​ជំនាញ​ដើម្បីសួរនាំ និងដោះស្រាយគ្នាតាមក្រោយ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២