ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនបានយុវជនម្នាក់ ដែលបានប្រើអំពើហិ.ង្សា យកខ្សែក្រវ៉ាត់ និងកាំ.បិ.តបុ័ងតោ វា.យ និងកា.ប់ទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួស និងកា.ប់ បំផ្លាញម៉ូតូជនរងគ្រោះ ខណៈមានការប៉ះពាក្យសំដីគ្នាបង្កជាជម្លោះ នៅចំណុចភូមិទី១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកកាលពីវេលាម៉ោងប្រមាណ១២និង២០នាទីថ្ងៃទី០៣ខែវិច្ឆិកា ឆ្នាំ២០២៤។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្ស័យមានឈ្មោះសុខ សាន អាយុ៣១ឆ្នាំគ្មានមុខរបរអ្នកដឹកជញ្ជូនរស់នៅផ្ទះលេខ១០ជាន់ទី៦ អគារទី២ ផ្លូវ២១១ភូមិ១២សង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២៤ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិនាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕





