សមត្ថកិច្ចឆ្មក់ទៅបង្ក្រាបទីតាំងល្បែងអនឡាញមួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ៣  ដោយឃាត់ខ្លួនជនជាតិចិន និងប៉ាគីស្ថានជិត២០០នាក់

សមត្ថកិច្ចនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃទី០៦ ខែវិច្ឆិកានេះ បានចុះទៅទីតាំងអគារមួយកន្លែង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ដោយរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់។

ប្រតិបត្ដិការបង្ក្រាបនេះ ធ្វើឡើងក្រោយក្រុមការងាររបស់អគ្គស្នងការនគរបាលជាតិ បានទទួលព័ត៌មានពីជនរងគ្រោះ ដែលបានប្តឹងថា ត្រូវបានក្រុមនេះចាប់បង្ខាំង នៅក្នុងអគារ។

ជនជាតិបរទេសទាំងនោះ ត្រូវបានឃាត់ខ្លួន ដើម្បីបន្ដនីតិវិធីរៀបចំឯកសារ បណ្ដេញចេញពីប្រទេសកម្ពុជា។ ដោយឡែក អ្នកពាក់ព័ន្ធនឹងម្ចាស់ទីតាំង សមត្ថកិច្ចកំពុងបន្ដនីតិវិធី តាមផ្លូវច្បាប់ជាបន្ដទៀត៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២