ងប់នឹងល្បែងខ្លាំងពេក យុវជន២នាក់រួមគំនិតគ្នាយក​ម៉ូតូ​ទៅ​បញ្ចាំ​លេង​ល្បែង​អស់​លុយ​ ហើយក៏យក​ម៉ូតូ​មិត្តភក្តិទៅ​ដាក់​រំលួស​យក​ម៉ូតូ​របស់​ខ្លួន​មក​ជិះ​វិញ​ត្រូវក្រុម​គ្រួសារ​គេនាំគ្នា​ឃាត់​ខ្លួន

ភ្នំពេញ​:៖ យុវជន​ពីរ​នាក់​រួម​គំនិត​គ្នា​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​លេង​ល្បែង​ស៊ី​សង​អស់​លុយ​រួច​ក៏​យក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ទៅដាក់​​បន្ត​រំលួស​យក​ម៉ូតូ​មុន​មក​ជិះ​វិញ​ត្រូវ​បាន​ក្រុម​គ្រួសារភាគីម្ខាង​ទៀតដឹង​ ហើយខឹងបាន​នាំ​គ្នា​រៀប​គម្រោង​ស្ទាក់​ឃាត់​ខ្លួន​។ហេតុការណ៍នេះបានកើតឡើងកាលម៉ោង​៧ និង​៣៥នាទី​យប់ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤ ស្ថិត​នៅ​ត្រង់​ចំណុចផ្លូវ​បំបែក​​ស្តុប​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។យុវជន​ទាំង​ពីរ​នាក់ជាមិត្តភ័កិ្កនឹងគ្នា​បច្ចុប្បន្ន​រស់​នៅ​ខណ្ឌ​​ឫស្សី​កែវ​រាជធានី​ភ្នំពេញ​ ។

​ប្រភព​ព័ត៌មានបាន​បញ្ជាក់​ពី​ភាគី​ម្ចាស់​ម៉ូតូ​ស៊ុយស៊ី​គីនិច​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​យក​ម៉ូតូទៅ​​ដាក់​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ​ចំនួន​៥០០ដុល្លារ​បន្ទាប់​មក​ក៏​ចាយវាយ​លុយ​នោះអស់​ រួច​ហើយ​ស្រាប់​តែ​មិត្តភ័ក្ដិ​របស់​ខ្លួន​ថា​ចង់​ជិះ​ម៉ូតូ​និច​នៅ​ពេល​នោះ​ខាង​ម្ចាស់​ម៉ូតូ​និច​ប្រាប់​ថា​ បើអ៊ីចឹង​អាម៉ាក​ឯង​យក​ម៉ូតូ​ឯង​ម៉ាក​ហុង​ដា​ប៊ីត​នេះ​ទៅ​បញ្ចាំ​ទៅ​រួច​ហើយ​រំលួស​យក​ម៉ូតូនិចរបស់​គ្នាមក​ជិះ​វិញ​ទៅ​ បន្ទាប់​មក​អ្នក​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួច​ក៏​យកម៉ូតូ​ហុងដាប៊ីត​ទៅ​ដាក់​បញ្ចាំ​ចំនួន​៧០០ដុល្លារ​ រួច​ហើយ​ក៏​ទៅ​រំលួស​យក​ម៉ូតូ​និច​មក​ជិះ​វិញ​អស់​ចំនួន​៥០០ដុល្លារ​នៅ​សល់​លុយ​ចំនួន​២០០ដុល្លារស្រាប់​តែ​អ្នក​ទាំង​ពីរ​បាន​ចែក​លុយ​គ្នា​យក​ទៅ​លេង​ល្បែង​ស៊ី​សង​អស់​លុយ​រៀង​ៗ​ខ្លួន​។ ចំណែក​ម៉ូតូ​វិញ​ជិះ​បាន​តែ​មួយ​ថ្ងៃប៉ុណ្ណោះ​ ​ត្រូវ​បាន​ម្ចាស់​ដើម​ដក​យក​វិញ​លែង​ឱ្យ​ជិះ​ស្រាប់​តែ​បែក​ធ្លាយ​រឿង​ដល់​ឪពុកម្ដាយ​​ខាង​ម្ចាស់​ម៉ូតូ​ហុងដា​ប៊ីត​ខឹង​យ៉ាងខ្លាំង​បាន​រៀប​គម្រោង​តាម​ដាន​ឱ្យ​កូន​របស់​ខ្លួន​លួងលោម​តេទូរស័ព្ទ​ទាក់​ទង​ទៅ​យុវជន​ម្ចាស់​ម៉ូតូ​និច​ណាត់​ជួប​គ្នា​ក៏ឃាត់​ខ្លួន​ទុក​តែ​ម្ដង​ទើបបង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​សួរ​នាំ​ទៅ ​រឿងរ៉ាវ​​កើត​ហេតុ​នៅ​ទឹក​ដី​ខណ្ឌ​ទួលគោក​ ដែល​អ្នក​ទាំង​ពីរ​យក​ម៉ូតូ​ទៅ​បញ្ចាំ​នោះ​​សមត្ថកិច្ច​ក៏​ដក​ហូតត្រឡប់​មក​គោលដៅ​វិញ​។

បន្ទាប់ពីកើត​​ហេតុ​ដោយ​ភាគី​ម្ចាស់​ម៉ូតូ​និច​បាន​ទាក់​ទង​ទៅ​ឪពុក​ម្ដាយ​របស់​ខ្លួន​ឱ្យ​មក​ដោះ​ស្រាយ​គ្នា​ជាមួយ​នឹង​ឪពុក​ម្ដាយ​ខាង​ម្ចាស់​ម៉ូតូ​ហុងដា​ប៊ីត​រួច​ហើយ​នាំ​គ្នា​ទៅ​រំលួស​យក​ម៉ូតូ​មកសង​វិញ​ដើម្បី​បញ្ចប់​រឿង​តែ​ម្តង​៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២