គួរអោយរន្ធត់ណាស់! រថយន្តហ៊ីយ៉ាន់ដាយ ដឹកស៊ីមង់ត៍ពេញ ផ្តាច់ជីវិស្រ្តី២នាក់ បែកក្បាលធ្លាយខួរ នៅលើផ្លូវជាតិលេខ៣

ភ្នំពពេញ ៖ គួរឲ្យសង្វេគពេកក្រៃណាស់ ស្ត្រី២នាក់ម្តាយមីង និងក្មួយស្រី បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍ ពេញមួយគ្រឿង បើកល្បឿនលឿនមកបុកកិនពីក្រោយ បែកក្បាលធ្លាយខួរ កាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

សមត្ថកិច្ចបានអោយដឹងថា ជនបង្កឈ្មោះ សារ៉ាន់ រដ្ឋា អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះ ទី១ ឈ្មោះ ធន់ ស្រីពេជ្រ អាយុ១៧ឆ្នាំ ជាអ្នកឌុប (ស្លាប់) និង ឈ្មោះ ម៉ាក វណ្ណា អាយុ៥៨ឆ្នាំ ត្រូវជាម្តាយមីងជិះពីក្រោយ មានមុខរបរលក់ដូរ ស្នាក់នៅផ្សារទឹកថ្លាក្បែរកន្លែងកើតហេតុ (ស្លាប់)។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានស្ត្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS- 5185 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏បានបន្ថយល្បឿនបត់ឆ្វេងដើម្បីចូលទៅកន្លែងលក់ដូរ ដែលស្ថិតនៅក្នុងសួនឧស្សាហ៍កម្មវឌ្ឍនៈ២ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ស ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1246 ដឹកស៊ីម៉ង់ត៍បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតជាព្រូ ដែលធ្វើដំណើរស្របទិសគ្នាមកពីខាងក្រោយក្នុងល្បឿនលឿន ជ្រុលមកបុកនិងម៉ូតូពេញទំហឹង ហើយកិនពីលើស្ត្រីពីរនាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយរថយន្តព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន ហើយនាំខ្លួនទៅរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង រងចាំប្រគល់ជូនសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២