សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមពិធី បើកពិព័រណ៍ អាស៊ាន-ចិន លើកទី១៧ នៅថ្ងៃ២៧វិច្ឆិកា តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ យោងតាម សេចក្តីប្រកាស ព័ ត៍ មាន របស់ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៅ ព្រលប់ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ អោយដឹងថា សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នឹង អញ្ជើញ ចូលរួម ពិធី បើក ពិព័រណ៍ អាស៊ាន – ចិន លើក ទី ១៧ ដែល ប្រព្រឹត្តទៅ នៅ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ តាម ប្រព័ន្ធ វីដេអូ ក្រោម មូលបទ « រួមគ្នា កសាង ខ្សែក្រវាត់ និង ផ្លូវ និង ពង្រឹង កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ឌីជីថល » នេះ នឹង ផ្តោតលើ ការជំរុញ ការស្តារ សេដ្ឋកិច្ច តំបន់ ឡើងវិញ ក្រោយពី វិបត្តិ ជំងឺ កូ វីដ -១៩ និង ការរក្សា សន្ទុះ រឹងមាំ នៃ កិច្ចសហប្រតិបត្តិការ កា ន់ តែ ស៊ីជម្រៅ រវាង អាស៊ាន និង ចិន ។ នេះ បើ ។

ក្រសួង ការ បរ ទស និង សហប្រតិបត្តិការ អន្តរជាតិ បាន បន្តថា សន្ទរកថា គន្លឹះ របស់ សម្តេច តេ ជោ ហ៊ុន សែន ក្នុង ព្រឹ តិ្ត ការណ៍ ដ៏ សំខាន់ នេះ នឹង គូសបញ្ជាក់ ពី ភាពចាំបាច់ ត្រូវ ពង្រឹង ការប្តេជ្ញា ទ្រទ្រង់ គោលការណ៍ ពហុភាគី និយម និង កិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងការ ដោះស្រាយ ផលប៉ះពាល់ ដ៏ ធ្ងន់ធ្ងរ លើ សេដ្ឋកិច្ច – សង្គម ដោយសារ ការ រាតត្បាត នៃ ជំងឺ កូ វីដ -១៩ ។ សម្តេច តេ ជោ នឹង សង្កត់ធ្ងន់ លើ សារៈសំខាន់ នៃ ការអភិវឌ្ឍ សេដ្ឋកិច្ច ឌីជីថល និង សង្គម ឌីជីថល ដើម្បី សម្រប ទៅនឹង កាលៈទេសៈ ប្រក្រតីភាព ថី្ម លើកកម្ពស់ ភាពរឹងមាំ និង ការអភិវឌ្ឍ ប្រកបដោយ ចីរភាព ហើយ និង សម្រេចបាន វឌ្ឍនភាព បន្ថែមទៀត ។ សម្តេច តេ ជោ ក៏ នឹងមាន ប្រសាសន៍ ផងដែរ អំពី ការខិតខំ របស់ កម្ពុជា សំដៅ ជំរុញ ការធ្វើ ឌី ជី ថ លូ ប នីយកម្ម លើ ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និង រដ្ឋបាល សាធារណៈ ព្រម គ្នា ជាមួយនឹង ការអនុវត្ត វិធានការ កែទម្រង់ យ៉ាង មុត ស្រួច ដើម្បី កែលម្អ បរិយាកាស ធុរកិច្ច និង វិនិយោគ ឲ្យ បាន កាន់តែ ប្រសើរ ។

ពិព័រណ៍ អាស៊ាន – ចិន គឺជា វេទិកា ដ៏ សំខាន់ សម្រាប់ កិច្ចសហប្រតិបត្តិការ និង ការផ្លាស់ប្តូរ គ្នា ក្នុង វិស័យសេដ្ឋកិច្ច រវាង អាស៊ាន និង ចិន ។ វេទិកា នេះ ក៏បាន ផ្តល់នូវ កាលានុវត្តភាព ធំធេង ដល់ កម្ពុជា ដើម្បី ពង្រីក និង ធ្វើ ពិពិធ កម្ម ទីផ្សារ នាំចេញ ទាក់ទាញ វិនិយោគ ផ្ទាល់ ពី បរទេស និង ពង្រឹងពង្រីក កិច្ចសហការ លើ គ្រប់ វិស័យ ជាមួយ ប្រទេស ទាំងអស់ ដែល ចូលរួម ពិព័រណ៍ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២