ករណីពុលស្រា ស នៅខេត្តកំពង់ឆ្នាំង ចំនួនអ្នកស្លាប់កើនដល់៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល ជា១០០នាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ចំនួនអ្នកស្លាប់ដោយពុលស្រា ខណៈពេលដែលពួកគេចូលរួមកំដរសពអ្នកភូមិ បានកើនដល់៥នាក់ហើយ ហើយមនុស្ស ជា១០០នាក់ កំពុងសម្រាកព្យាបាល។

ចំពោះអ្នកមានអាការៈសង្ស័យពុលស្រាស នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មានចំនួន ១០៥នាក់ (ស្រី ៦នាក់) ក្នុងចំណោមនោះ អ្នកមានស្ថានភាពធ្ងន់ធ្ងរចំនួន ៦នាក់ និងបានបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ០៥នាក់ (ស្លាប់នៅតាមផ្លូវ ពេលបញ្ជូនចំនួន ០២នាក់ និងករណីនៅធ្ងន់ធ្ងរកំពុងសង្គ្រោះ ០១នាក់) មានករណីស្លាប់នៅមន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង ០១នាក់ ស្លាប់នៅផ្ទះ ០១នាក់ និងបានព្យាបាលនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ចំនួន ១០ នាក់។

មូលហេតុដែលនាំកើតរឿអកុសលបែបនេះ បណ្តាលមកពីអ្នកទាំងអស់ខាងលើ បានមកចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសារស្រាស រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជាករណីសង្ស័យពុលស្រាស។

ក្រោយពីហេតុការណ៍កើតឡើង ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បាន ចាត់ ថ្នាក់ដឹកនាំ ជាន់ខ្ពស់ ចំនួន ០៣ រូប និង មាន ក្រុម ឆ្លើយតប បន្ទាន់ នៃ នាយកដ្ឋាន ប្រយុទ្ធ នឹង ជំងឺឆ្លង នៃ ក ហរ សួង សុខាភិបាល ចុះ ធ្វើដំណើរ ទាំងយប់ ទៅ ខេត្តកំពង់ឆ្នាំង ដើម្បី ជួយ ការងារ បច្ចេកទេស ដល់ មន្ទីរ សុខាភិបាល ខេត្តកំពង់ឆ្នាំង រហូតដល់ ស្ថានភាព គ្រប់គ្រង បាន ទាំងស្រុង ។
– ចាត់ វិធានការណ៍ ហាម ការផឹក ស្រាស និង បញ្ឈប់ ការធ្វើ ចរាចរ លក់ដូរ ស្រាស ជាបន្ទាន់ ។
– បាន សង្គ្រោះ ជនរងគ្រោះ បញ្ជូនមក ព្យាបាល នៅ មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង បាន ទាន់ពេល លើកលែង អ្នក ដែលមាន សភាព ធ្ងន់ធ្ងរ ពេក ដែល បាន បាត់បង់ ជីវិត គួរ ឲ្យ សោកស្តាយ ជាទីបំផុត ។
– បន្ត អប់រំ សុខភាព ប្រជាពលរដ្ឋ ជា បន្តទៀត ជាពិសេស មិនត្រូវ ពិសារ ស្រាស ដែល ផលិត គ្មាន បច្ចេកទេស ត្រឹមត្រូវ ។

រយៈពេលកន្លងមក ក៏ធ្លាប់មានករណី ពុល ស្រា នេះ បានកើតឡើងនៅ តាម បណ្ដា ខេត្ត ផ្សេងដែរ ដោយ កាល ពី ខែ ឧសភា ឆ្នាំ ២០១៨ ក៏ មាន ករណីពុលស្រា ក្នុង ខេត្ត ក្រចេះ ដែរ ដែល បណ្ដាល ឲ្យមានអ្នកស្លាប់រហូតជាង ១០ នាក់ និង ជាង ២០០ នាក់ ផ្សេង ទៀត ចូល សម្រាក ព្យាបាល ក្នុង មន្ទីរ ពេទ្យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២