ក្រសួងការងារជូនដំណឹង ដល់បងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារ បើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល លើកទី៤៣

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី៤៣។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៣.១៤០នាក់ នៃ រោងចក្រ សហគ្រាស ទាំង៥ នៃវិស័យកាត់ដេរ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលត្រូវបានការព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី១នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ជ្រាបថា ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាស នាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្រោយការ បញ្ចប់វគ្គបណ្តុះបណ្តាលជំនាញទន់ ក្នុងនោះចំនួន៖

– ១៥២ ០០០រៀល (៣៨ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ២១ថ្ងៃ ដល់ ៤៤ថ្ងៃ

– ៣០៤ ០០០រៀល (៧៦ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៥ ១ថ្ងៃ ឡើងទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២