ប្រទេសចំនួន ១៤ លើកឡើងពីការព្រួយបារម្ភលើរបាយការណ៍របស់អង្គការសុខភាពពិភពលោកស្តីពីប្រភពដើមនៃវីរ៉ុសកូវីដ១៩

អន្តរជាតិ៖ ប្រទេសចំនួន១៤ បានលើកឡើងពីការព្រួយបារម្ភលើរបាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភពលោក (WHO) អំពីប្រភពដើមនៃវីរុសកូវីដ១៩ ដោយលើកឡើងពីការពន្យាពេល និងកង្វះលទ្ធភាពទទួលបានទិន្នន័យពេញលេញ ខណៈដែលប្រធានអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែមទៀតទៅលើទ្រឹស្តី នៃការលេចធ្លាយពីមន្ទីរពិសោធន៍ចិន។នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៤ សប្តាហ៍ទៅកាន់ទីក្រុង Wuhan ប្រទេសចិនដែលមេរោគកូវីដ១៩ ត្រូវបានរកឃើញដំបូង ក្រុមអង្គការសុខភាពពិភពលោកដែលមានអ្នកជំនាញអន្តរជាតិចំនួន ១៧ នាក់បានសន្និដ្ឋាននៅក្នុងរបាយការណ៍នេះថា ទំនងជាមិនមានអ្វីកើតឡើងទេពីការលេចធ្លាយពីមន្ទីរពិសោធន៍ ដែលសហរដ្ឋអាមេរិកបានចោទប្រកាន់កាលពីឆ្នាំមុន។ ផ្ទុយទៅវិញអ្នកវិទ្យាសាស្ត្របាននិយាយថាទំនងជាវីរុសនេះអាចត្រូវបានចម្លងមកមនុស្សពីសត្វ វាចាំបាច់ណាស់ដែលយើងត្រូវបង្ហាញការព្រួយបារម្ភរួមគ្នាថាការសិក្សាស្រាវជ្រាវជាអន្តរជាតិលើប្រភពនៃវីរុស SARS-CoV-2 ត្រូវបានពន្យារពេលយ៉ាងខ្លាំង ហើយនិងកង្វះលទ្ធភាពទទួលបានទិន្នន័យ និងគំរូដើមពេញលេញ។

សូមជម្រាបថា ប្រទេសទាំង ១៤ រួមមានសហរដ្ឋអាមេរិក, អូស្រ្តាលី, កាណាដា, សាធារណរដ្ឋឆែក, ដាណឺម៉ាក, អេស្តូនៀ, និងអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍រួមមួយថាពួកគេបានគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោកក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាត រួមទាំងការស្វែងយល់អំពីរបៀបដែលវីរ៉ុសនេះ  បានចាប់កំណើតដំបូង និងរីករាលដាល ៕Fourteen countries raise concern over WHO report on COVID origin |  Coronavirus pandemic News | Al JazeeraFourteen countries raise concern over WHO report on COVID origin |  Coronavirus pandemic News | Al JazeeraFourteen countries raise concern over WHO report on COVID origin |  Coronavirus pandemic News | Al JazeeraA year after first death in China, coronavirus source still a puzzle | The  Japan TimesWuhan residents decry 'fake' work as Chinese official tours cityChina Allows WHO Experts in to Investigate Covid-19 Origins - WSJ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២