ប្រកួតនៅលើសង្វៀនក្នុងស្រុកមិនទាន់អស់ចិត្ត ភក្តី គុនខ្មែរ នាំក្បាច់គុនខ្មែរទៅប្រកួតជាមួយជើងខ្លាំងលំដាប់ប្រទេសជប៉ុនទៀត! ដឹងតែផ្អើលអ្នកគុននិយមនៅប្រទេសជប៉ុនហើយស្អែកនេះ!

ភ្នំពេញ៖ គុនខ្មែរកាន់តែល្បីឡើងៗហើយពេលនេះ ខណៈដែលកីឡាករភក្តី គុនខ្មែរ ត្រូវតំណាងឱ្យគុនខ្មែរឡើងទៅប្រកួតនៅប្រទេសជប៉ុននាថ្ងៃស្អែកនេះ ក្នុងព្រឹត្តិការណ៍ប្រកួតនេះគឺរូបគេត្រូវប៉ះជាមួយជើងខ្លាំងលំដាប់ប្រទេសជប៉ុននៅក្នុងកម្មវិធីដ៏ធំមួយគឺKNOCK OUT ។

GANZBERG ស្រឡាញ់គុនខ្មែរ ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក បានសហការជាមួយស្ថានីយទូរទស្សន៍ថោន លើកនេះលេងឈុតធំ ដោយបាននាំ Kun Khmer ទៅផ្សព្វផ្សាយដល់ប្រទេសជប៉ុនតែម្ដង ដោយអ្នកលេងកែងពិឃាដ ភក្តី គុនខ្មែរ មកពីក្លឹបគុនខ្មែរដូនតា នឹងត្រូវតំណាងគុនខ្មែរទៅប្រកួតតទល់ជាមួយម្ចាស់ផ្ទះជប៉ុន ហ្សីបាតា ហ្សីហ្គោ ក្នុងកម្មវិធីដ៏ល្បីឈ្មោះ និងធំមួយនៅប្រទេសជប៉ុន KNOCK OUT។

ថ្នាក់ដឹកនាំនៃស្ថានីយ៍ទូរទស្សន៍ថោន និងផលិតករប្រដាល់ល្បីឈ្មោះលោកជួប វុត្ថា នឹងដឹកនាំកីឡាករភក្តី គុនខ្មែរទៅប្រកួតនៅប្រទេសជប៉ុន។កម្មវិធីប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ស្អែកនេះចាប់ពីម៉ោង ១៧ និង៣០នាទីនៅប្រទេសជប៉ុន ត្រូវនឹងម៉ោង ៣ និង៣០ រសៀលម៉ោងនៅកម្ពុជា នៅទីក្រុងតូក្យូប្រទេសជប៉ុន ហើយក៏មានការផ្សាយបន្តផ្ទាល់ពីប្រទេសជប៉ុន មកកាន់ប្រទេសកម្ពុជាលើកញ្ចក់ទូរទស្សន៍ថោន TOWN FULL HDTV , PAGE TOWN BOXING និងBEER GANZBERG ផងដែរ។

ហើយនៅវេលាម៉ោង១២រសៀលថ្ងៃទី ២៦ ខែមេសានេះ ភក្តី គុនខ្មែរ បានធ្វើការថ្លឹងគីឡូរួចរាល់ហើយ ដើម្បីត្រៀមប៉ះជាមួយម្ចាស់ផ្ទះជប៉ុន នឹងបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការនាំយកគុនខ្មែរ ទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។ ដូច្នេះសូមបងប្អូនមហាជន ដែលស្រឡាញ់គុនខ្មែរទាំងអស់ កុំភ្លេចរង់ចាំតាមដានទស្សនា និងគាំទ្រ ដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែរ និងបន្តផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយទៅកាន់ពិភពលោកបន្ថែមទៀត៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២