សាលារាជធានីភ្នំពេញ និង រដ្ឋបាលខេត្តកណ្តាល សម្រេចជ្រើសយក កីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល ដើម្បីជំនួសទីតាំងផ្សារដើមគរ ក្នុងការ ផ្សារបោះដុំបន្លែ ជាបណ្តោះអាសន្ន

ខេត្តកណ្តាល ៖ ក្រោយពីសាលារាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការលក់ដូរ បណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចំពោះ ផ្សារបោះដុំបន្លែ ផ្សារដើមគរ រាជធានីភ្នំពេញ គឺចាប់ពីថ្ងៃទី១៨មេសារហូតដល់ថ្ងៃទី១ ខែឧសភាឆ្នាំ ២០២១។ ក្នុងនោះដែរ ដោយស្របតាមកាស្នើសុំ របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល បានជ្រើសរើសទីតាំង កីឡដ្ឋានបាល់ទាត់ ខេត្តកណ្តាល ដែលជាទីតាំង មានផ្ទៃដីប្រមាណ២ហិកតា មានទំហំធំសម្រាប់រៀបចំជាទីកន្លែងលក់ដូរ និងបោះដុំបន្លែជំនួសផ្សារដើមគរ រាជធានីភ្នំពេញជាបណ្តោះអាសន្ន។

នៅព្រឹកថ្ងៃ១៨មេសានេះ គណះកម្មការផ្សារ សហការជាមួយ អាជ្ញាធរ សង្កាត់តាខ្មៅ បានចុះរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈ ក្នុងការលក់ដូរ នៅទីតាំងដែលកំណត់ជាស្រេច។ រហូតមកទល់ពេលនេះ គេសង្កេតឃើញ សកម្មភាពអាជីវករ បានចាប់ដំណើរការលក់ដូរ បោះដុំបន្លែ ជូនអតិថិជន ជាបណ្តើរៗហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២