អាមេរិកបញ្ជូនយន្តហោះទៅជួយស្វែងរកនាវាមុជទឹកឥណ្ឌូណេស៊ីដែលបាត់ខ្លួន

អន្តរជាតិ៖​ មន្រី្តជាន់ខ្ពស់សហរដ្ឋអាមេរិក លោក John Kirby បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា យោធាសហរដ្ឋអាមេរិកនឹងបញ្ជូនទ័ពអាកាសរបស់ខ្លួនដើម្បីជួយស្វែងរកនាវាមុជទឹកឥណ្ឌូនេស៊ីដែលបានបាត់ខ្លួនជាមួយនាវិក ៥៣នាក់នៅលើនាវា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channelnewsasiaនៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

លោក Kirby បាននិយាយថាក្រសួងការពារជាតិអាមេរិកមានការសោកស្តាយយ៉ាងខ្លាំងចំពោះព័ត៌មាននៃនាវាមុជទឹក KRI Nanggala ៤០២ ដែលបានបាត់ខ្លួនកាលពីថ្ងៃពុធក្នុងពេលធ្វើសមយុទ្ធនៅឯឆ្នេរកោះបាលី….. តាមការស្នើសុំរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីយើងកំពុងបញ្ជូនកងទ័ពអាកាសដើម្បីជួយក្នុងការស្វែងរកនាវាមុជទឹកដែលបាត់ខ្លួន។

លោក Kirby បាននិយាយថារដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin គ្រោងនឹងពិភាក្សា ជាមួយប្រមុខការពារជាតិឥណ្ឌូនេស៊ីលោក Prabowo Subianto នៅថ្ងៃសុក្រនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងដើម្បីពិភាក្សាថាតើសហរដ្ឋអាមេរិកអាចមានជំនួយយ៉ាងដូចម្តេច។

សូមជម្រាបថា នាវិកទាំង៥៣នាក់នៃនាវាមុជទឹក KRI Nanggala ៤០២អាចមានអុកស៊ីសែនប្រើប្រាស់គ្រប់គ្រាន់រហូតដល់​ព្រឹកថ្ងៃសៅរ៍ស្អែកនេះតែប៉ុណ្ណោះ ខណៈដែលការសន្និដ្ឋានដំបូង ពីការរកឃើញការកំពប់ប្រេងនៅលើផ្ទៃទឹក គឺអាចបណ្តាមកពីការខូចធុងប្រេងរបស់នាវា ឬក៏អាចជាសញ្ញាពីនាវិកផងដែរ ប៉ុន្តែគេមិនទាន់ដឹងថានាវាមុជនៅដំណើការ ឬបានលិចបាត់នោះទេ៕US sends aircraft to aid in Indonesia submarine search | Free Malaysia Today (FMT)

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២