ប្រជាកសិករស្នើ អាជ្ញាធរ និងមន្រ្តីជំនាញ ជួយដោះស្រាយ ពីការរាំងស្ទះ ក្នុងការជីកកាយប្រឡាយ នាំទឹកនៅក្បែរអាងត្រពាំងថ្ម

ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករភាគច្រើន ស្នើសុំដំណោះស្រាយពីអាជ្ញាធរដែនដី និងជំនាញធនធានទឹកនិងឧតុនិយម ករណីកសិករម្នាក់ បង្ករាំងស្ទះការជីកកាយប្រឡាយ នាំទឹក ឬ ប្រឡាយជើងក្អែប ដែលជាប្រឡាយចាស់នៅប្របនឹងទំបន់អាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្មកណ្តាលឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ។

ប្រឡាយនាំទឹកពីកើតទៅលិចនេះមានទទឹង៥ម៉ែត្រ បណ្តោយ៣.២០០ម៉ែត្រ ដែលត្រូវតភ្ជាប់ពីប្រឡាយមេនៃស្ពានទី១ ដល់ប្រឡាយមេនៃស្ពានទី២ របស់ប្រព័ន្ធស្រោចស្រពអាងត្រពាំងថ្ម ។
មកទល់ពេលនេះ គេជិកបានជាង៩០០ម៉ែត្រ ។

កាលពីពីរសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ ពួកកសិកររាប់សិននាក់បានទៅចូលរួមប្រជុំសម្របសម្រួលរកដំណោះស្រាយមួយករណីជីកប្រឡាយនាំទឹក តាមការកោះហៅរបស់អាជ្ញាធរនៅសាលាស្រុកភ្នំស្រុក ។

លោកយឹម សំណង អភិបាលស្រុក លោកសុក រិទ្ធី អភិបាលរងបានដឹកនាំកិច្ចប្រជុំនោះ និងក៏មានកសិករឈ្មោះសាន មឿន ដែលជាភាគីជំទាស់់ការជីកប្រឡាយ ព្រមទាំងលោកឃុត ឃួន មេឃុំប៉ោយចារនិងមន្ត្រីពាកព័ន្ធបានចូលរួមផងដែរ ។

កិច្ចប្រជុំនោះ កើតឡើងបន្ទាប់ពីកសិករនៅ៤ភូមិនៃឃុំប៉ោយយចារដែលមានដីស្រែនៅទីតាំងខាងលើស្នើសុំជីកប្រឡាយនាំទឺកសម្រាប់ស្រោចស្រពស្រូវផងនិងសម្រាប់ដឹកកសិផលផងនៅទិតាំងខាងលើ ។

កសិករ ដែលក៏ជាសមាជិកសហគមន៍ប្រើប្រាសទឹកអាងត្រពាំងថ្មទាំងនេះ បានសម្រាបសម្រួលនឹងម្ចាស់ដីស្រែនៅទីនោះ ដោយជួលគ្រឿងចក្រជីកប្រឡាយដើមទី មានទទឺង៥ម៉ែត្រ បណ្តោយបាន៩០០ម៉ែត្រហើយ ។
ប៉ុន្តែពេលជិកទៅដល់ចំណុចដីស្រែរបស់ឈ្មោះសាន មឿន រស់នៅភូមិ /ឃុំខាងលើដែរ គាត់បានរារាំងមិនអោយគ្រឿងចក្រជីកបន្ត។ ពោលគឺគាត់បានក្រឡាស់ឬក្បាត់កិច្ចសន្យាចុះថ្ងៃទី៧ខែឧសភាឆ្នាំ២០២១ ដែលឈ្មោះសាន មឿន បានយល់ព្រមអោយជិគប្រឡាយទទឺង៥ម៉ែត្របណ្តោយ៣០០ម៉ែត្រ ស្ថិតនោភូមិត្រពាំងថ្មកណ្តាលឃុំប៉ោយចារ ដែលពេលនោះ លោកយឹម សំណាង អភិបាលស្រុកភ្នំស្រុក ក៏បានចុះពិនិត្យនិងធ្វើជាសាក្សីផងដែរ ។

ប៉ុន្តែនៅពេលកំពុងនិងក្រោយកិច្ចប្រជុំនោះ ឈ្មោះសាន មឿន មន្ត្រីចូលនិវត្តន៍នៃមន្ទីរឧស្សាហកម្មនិងជាកសិករភាគីរារាំង ក៏ដូចលោកយឹម សំណាង អភិបាលស្រុកបាននិយាយថា ៖ មូលហេតុដែលគាត់ផ្លាស់ប្តូកិច្ចសន្យាផ្តិតមេដៃនោះ មកពីមានកសិករចំនួន១៤គ្រួសារដែលមានដីស្រែនៅបន្តពីចុងដីស្រែរបស់គាត់ បានជំទាស់ដែរ ។

ហេតុនេះ ដើម្បីដោះស្រាយអោយការជីកប្រឡាយនេះធ្លាយពីប្រឡាយមេនៃស្ពានទី១ ដល់ប្រឡាយមេនៃស្ពានទី២ អាងត្រពាំងថ្ម គឺកសិករទាំងឡាយដែលស្នើសុំខាងលើ ត្រូវចចារនឹងម្ចាស់ដីស្រែ១៤គ្រួសារនោះ អោយពួកគេយល់ព្រមសិន ទើបលោក(សាន មឿន) យល់ព្រមឡើងវិញដែរ ។

នៅល្ងាចថ្ងៃដដែល បងប្អូនប្រជាកសិកររាប់សិបគ្រួសារ បាននាំគ្នាទៅបង្ហាញសណ្ឋានទីតាំងដីស្រែនិងកន្លែងជីកប្រឡាយ។

អ្នកស្រី ផាំង ចិន្តា តំណាងកសិករ បានប្រាប់សារព័ត៌មានថា ៖ ប្រឡាយនាំទឹកនេះបានជីកលើតម្រាយប្រឡាយចាស់ តំណាលគ្នានឹងការស្ថាបនាអាងត្រពាំងថ្មកាលជំនាន់ប៉ុលពត ។

អ្នកស្រីបានបន្តថា ៖ ការជីកប្រឡាយនេះ ក៏មានម្ចាស់ស្រែនៅខាងដើមទីបានយល់ព្រម ហើយចូលរួមជីកបានមួយចំនួនហើយដែរ ។ ក្នុងនោះឈ្មោះសាន មឿន ក៏ធ្លាប់បានយល់ព្រមនិងផ្តិតមេដៃអោយជិកប្រឡាយបន្តដែរ ។
ប៉ុន្តែក្រោយមកបានលោកក្បត់កិច្ចសន្យានោះទៅវិញ ហើយដើរញះុញង់អ្នកផ្សេងអោយរាំងស្ទះការអភិវឌ្ឍន៍នេះទៅទៀត ។

ចំណែកលោកព្រឹម ស៊ិញ កសិករតំណាងម្នាក់ទៀតនិងជាអនុប្រធានសហគមន័ប្រើប្រាសទឹកអាងត្រពាំងថ្មបានប្រាប់សារព័ត៌មានដែរថា ៖ ប្រឡាយនេះសម្រាប់នាំទឹកពីប្រឡាយមេ បង្ហូរទៅប្របនឹងទំនប់អាងនៃខ្សែទឹកខាងលើ រួចបញ្ចូលស្រែប្រាំងនិងវស្សាដើម្បីអោយធ្វើស្រែបាន២ទៅ៣ដង/១ឆ្នាំៗ ។

លោកបានបន្តថា ប្រឡាយនេះ ក៏សម្រាប់បញ្ជូនទឹកអោយហូរពីខ្សែទឹកខាងលើ បំបែកធ្លាក់ចូលទៅប្រឡាយជើងក្អែបកាត់ទទឺងដែលខ្វាត់ខ្វែង ផងដែរដើម្បីបញ្ចូលទៅវាលស្រែផ្សេងទៀត ។
ព្រោះថា បើចាំបូមបញ្ជូនទឹកពីប្រឡាយនាំទឹកឬប្រឡាយជើងក្អែបនៅខ្សែទឹកខាងក្រោមមកខ្សែខាងលើវិញ រួចបញ្ចូលស្រែ វាមានការលំបាកនិងចំណាយថ្លៃដើមច្រើន។

ករណីនេះ កសិករទាំងឡាយបានរិះគន់ លោកយឹម សំណាង អភិបាលស្រុកភ្នំស្រុក ថា មិនឈឺឆ្អាល មិនស្គាល់ទុក្ខលំបាកនិងមិនដោះស្រាយសំណូមពរប្រជាពលរដ្ឋទេ ។ ហើយមានតែធ្វើអោយពលរដ្ឋថ្នាំងថ្នាក់និងអស់ជំនឿរហូតមក។ មិនត្រឹមប៉ុណ្ណោះលោកបែរសមគំនិតនិងតែងតែពីក្រោយបុគ្គលពលរដ្ឋឬឈ្មួញខិលខូចទៅវិញ។

ចំណែកលោកឃុត ឃុន មេឃុំប៉ោយចារប្រាប់សារព័ត៌មានថា ៖ បងប្អូនពលរដ្ឋបានស្នើសុំមកអាជ្ញាធរជីកប្រឡាយចាស់សម្រាប់នាំទឹកចូលស្រែ គឺកុុអោយខ្វះខាត ។ហើយមន្ទូីរធនធានទឹកខេត្តក៏បានគាំទ្រអោយកាយប្រឡាយសម័យប៉ុលពតនេះឡើងវិញ។ តែដោយគម្រោងនេះ មន្ទីរមិនទាន់មានថវិកា ទើបលើកទឹកចិត្តអោយកសិករជីកប្រឡាយនេះដោយខ្លួនឯងសិន។

លោកឃុត ឃុន បានបន្តថា ៖ក្នុងនាមអាជ្ញាធរដែលនៅមូលដ្ឋានជាមួយសុខទុក្ខពលរដ្ឋ អាជ្ញាធរឃុំត្រូវតែរកការអន្តរាគមន៍ជួយដោះស្រាយសំណូមពរដើម្បីជីវភាពកសិករ ពិសេសប្រឡាយទឹកនេះអោយទាន់រដូវបង្កបង្កើនផលរបស់ពួកគាត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២