ភ្នំពេញ:មកទល់ពេលនេះនៅសល់តែ២ក្រុមទេដែលមិនទាន់ចាញ់សោះនៅក្នុងការប្រកួតលីគកំពូលកម្ពុជា។
ដោយសារតែបរាជ័យលើកដំបូងសម្រាប់អង្គរថាយហ្គឺរក្នុងរដូវកាល២០២១ក្រោយប្រកួតចាញ់ក្រុមបាល់ទាត់វិសាខាក្នុងលទ្ធផល៣ទល់នឹង១កាលពីថ្ងៃព្រហស្បត៍ ទី១៥ម្សិលមិញនេះ។ ប៉ុន្តែក្រុមមួយនេះនៅតែនាំមុខលើកំពូលតារាងដដែល ពីការប្រកួត៨លើក។
ក្រឡេកមកវិសាខាវិញនៅមិនទាន់ចាញ់នៅឡើយ ឈរនៅលេខ២ មាន១៥ពិន្ទុ ពីការប្រកួត៧លើក ក្រោមអង្គរថាយហ្គឺរ៤ពិន្ទុ។
រីឯការប្រកួតនាកីឡដ្ឋាន Smart RSN ក្នុងថ្ងៃដដែល បាននាំយកកំណត់ត្រា១០០ភាគរយពីការប្រកួត៤លើកកន្លងមករបស់ភ្នំពេញក្រោនត្រូវបានបញ្ចប់ហើយក្នុងការប្រកួតលើកទី៥រដូវកាលនេះ ដោយភ្នំពេញក្រោនបានប្រកួតស្មើព្រះខ័នរាជស្វាយរៀង៣ទល់នឹង៣។
សរុបមក ក្រោយចប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា នេះ ក្រុមដែលមិនទាន់ស្គាល់បរាជ័យនោះនៅឡើយ នៅសល់តែវិសាខា និងភ្នំពេញក្រោនបុន្នោះ៕


