ឯកឧត្តមជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី ផ្ញើសារចូលរួមរំលែកមរណទុក្ខ ដល់គ្រួសារ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ដែលបាត់បង់លោកឪពុកបង្កើត ជាទីស្រាលាញ់

ភ្នំពេញ ៖ ឯកឧត្តមជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគររូបណីយកម្មនិងសំណង់ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ដល់គ្រួសារ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបាត់បង់លោកឪពុកបង្កើត ជាទីស្រាលាញ់។

សាររំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។

ខ្ញុំនិងភរិយា មានសេចក្តីក្រៀមក្រំដ៏ក្រៃលែង ដោយបានទទួលដំណឹងថា ឧបាសក ឆៃ គីមធន ត្រូវជាឪពុក ជីតា បានទទួលមរណភាពនៅថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងជន្មាយុ ៩៨ ឆ្នាំ ដោយជរាពាធ។ ការ បាត់បង់ ឧបាសក ឌច គឹមធនៈ គឺជាការបាត់បង់ឳពុកជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទី ស្រលាញ់បំផុត ដែលបានបីបាច់ថែរក្សានិងផ្ដល់ដំបូន្មានល្អៗ ធ្វើឲ្យកូន ចៅ បានក្លាយជាពលរដ្ឋ ល្អក្នុងសង្គម និងជាធនធានមនុស្សដ៏មានសារសំខាន់របស់ប្រទេសជាតិ។

ក្នុងឱកាសដ៏រន្ធត់ក្រៀមក្រំនេះ និងភរិយា សូមចូលរួមរំលែកមរណទុក្ខជាមួយឯកឧត្តម និងក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឲ្យដួងវិញ្ញាណក្ខន្ធ របស់ ឧបាសក ឆ គីមធន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម និងក្រុមគ្រួសារទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ។

ពិធីបុណ្យសព ធ្វើនៅផ្ទះលេខ ៦៩ ផ្លូវ P01 (បុរីប៉េងហួត ផ្លូវជាសុផារ៉ា) សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២