ឯកឧត្តម ហ៊ីង ប៊ុនហៀង ចូលរួមរំលែកមរណទុក្ខ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ដែលត្រូវឃ្លាតលោកឪពុកជាទីស្រលាញ់

ភ្នំពេញ ៖ ក្នុងនាមគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ហ៊ីង ប៊ុនហៀង ព្រមទាំងភរិយា មានក្តីសង្វេគក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹង ថា ឧបាសក ឆៃ គឹមឆន ដែលត្រូវជាឪពុក បង្កើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃសុក ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុង ជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ”។

មរណភាពឧបាសក ឆៃ គឹមឆន គឺជាការបាត់បង់ ឪពុក ឪពុកក្មេក ជីតា ប្រកបដោយ សង្គហធម៌ ព្រហ្មវិហារធម៌ គុណធម៌ ចំពោះកូនៗ ចៅៗ ទាំងអស់គ្នាដែលមិនអាចកាត់ថ្លៃបាន។

ជាំទីបញ្ចប់ក្នុងនាមគណៈកម្មាធិការគណបក្សខុទ្ទកា័យ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ីង ប៊ុនហៀង ព្រមទាំងភរិយា សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមបួងសួង អោយវិញ្ញាណក្ខន្ធ ឧបាសក ឆៃ គឹមឆន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ទទួលនូវនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា។

ពិធីបុណ្យសព ធ្វើនៅផ្ទះលេខ ៦៩ ផ្លូវ P01 (បុរីប៉េងហួត ផ្លូវជាសុផារ៉ា) សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២