នាយឧត្តសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិត ចូលរួមរំលែកមរណទុក្ខ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ដែលត្រូវឃ្លាតលោកឪពុកជាទីស្រលាញ់

ភ្នំពេញ ៖ នាយឧត្តសេនីយ៍ វង្ស ពិសេន ចូលរួមរំលែកមរណទុក្ខ ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។

នៅក្នុងលិខិតចូលរួមរំលែកមរណទុក្ខ បន្តថា ឯកឧត្តម ជាទីរាប់អាន តាងនាមថ្នាក់ដឹកនាំអគ្គបព្ជាការដ្ឋាន នាយទាហាន នាយទាហានរង និងពលទាហានន កងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំព្រមទាំងភរិយា ខ្ញុំមានក្ដីរន្ធត់ក្ដុកក្ដួលនិងក្រៀមក្រំបំផុត ដោយបានទទួលដំណឹងថា ឧបាសក ឆ ឥមឆន បានទទួលមរណភាពនៅថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកស្ដាយនិងអាឡោះអាល័យ ជាទីបំផុតជាមួយនឹងក្រុមគ្រួសាររបស់ឯកឧត្តម ដែលបាត់បង់ឪពុក ជីតា ជាទីគោរពនិងស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌។ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងអស់ សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធឧបាសក ឆ គមឆន បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។ សូមឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។

ពិធីបុណ្យសព ធ្វើនៅផ្ទះលេខ ៦៩ ផ្លូវ P01 (បុរីប៉េងហួត ផ្លូវជាសុផារ៉ា) សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២