គណៈកម្មការចំពោះកិច្ច FFC ចុះពិនិត្យកីឡដ្ឋានជាតិមរតកតេជោ ដើម្បីដាក់ ស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2020

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចរបស់សហព័ន្ធ កីឡា បាល់ ទាត់ កម្ពុជា (FFC) បាន ចុះ ពិនិត្យ កី ឡ ដ្ឋាន ធំ នៃ ព ហុ កី ឡ ដ្ឋាន ជាតិ មរ តក តេ ជោ ហើយ ដើម្បី ដាក់ សំ ណើដេញ ថ្លៃ ធ្វើ ម្ចាស់ ផ្ទះ ការ ប្រ កួត បាល់ ទាត់ ជើង ឯក អាស៊ី អាគ្នេយ៍ AFF Suzuki Cup 2020 នាចុងឆ្នាំ២០២១ នេះ។

ការចុះពិនិត្យនេះ ដឹកនាំដោយលោកស្រី ពុធ ធីតា ប្រ ធាន គណៈ កម្ម ការ ចំ ពោះ កិច្ច ក្រោយ មាន ការ សម្របសម្រួលពី គណៈកម្មាធិ ការជាតិអូឡាំ ពិក កម្ពុជា កាល ពី ល្ងាច ថ្ងៃទី៣០ ខែ សីហា ដើម្បីពិនិត្យនូវគ្រឿងបរិក្ខា និង ហេដ្ឋា រចនា សម្ព័ន្ធ មួយ ចំនួន ក្នុង កី ឡ ដ្ឋាន ជាតិ មរតកតេជោ ដើម្បី ដាក់ សំណើស្នើធ្វើ ជា ម្ចាស់ ផ្ទះ ការ ប្រកួត AFF Suzuki Cup នា ចុងឆ្នាំនេះ ផង និងសម្រាប់ត្រៀមដំណើរការការប្រកួតកីឡាបាល់ទាត់ ក្នុង ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ផង។

ការចុះពិនិត្យកីឡដ្ឋានដ៏ទំនើបនេះដែរ ធ្វើឡើងក្រោយទទួល បានភ្លើង ខៀវ ពី សម្ដេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បន្ទាប់ ពី ឯកឧត្តម នាយ ឧត្តម សេនីយ៍ សៅ សុខា ប្រធាន សហ ព័ន្ធ កីឡា បាល់ ទាត់ កម្ពុជា បានបង្ហាញ ពី បំណង ចូល រួម ដេញថ្លៃ ធ្វើម្ចាស់ ផ្ទះ ពាន រង្វាន់ ប្រចាំ តំបន់ ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និង លើក ទិស ដៅ បន្ដ ការ ងារឆមាសទី២ ឆ្នាំ២០២១ របស់ CAMSOC កាលពីថ្មីៗនេះ។

ឯកឧត្តមប្រធានសហព័ន្ធ បានបង្ហាញពីបំណងចូលរួមដេញ ថ្លៃ ធ្វើ ម្ចាស់ ផ្ទះ ពាន រង្វាន់ AFF Suzuki Cup 2020 ដោយស្នើសុំរៀបចំការប្រកួតផ្ទាល់ នៅ កីឡ ដ្ឋានធំនៃ ពហុ កីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណងដើម្បី អប អរ សាទរ និង ផ្សព្វ ផ្សាយ នូវ សមិទ្ធផល ដ៏អស្ចារ្យ នៃ សំណង់ ប្រវត្តិ សាស្ដ្រ ដ៏ មហា សាលនេះ ក៏ ដូច ជា ផ្ដល់ នូវ ចំណី ចក្ខុ ដល់ ប្រ ជា ពល រដ្ឋ ក្នុង បរិ បទ កូវីដ-១៩។ ម្យ៉ាងវិញទៀត ក៏ដើម្បីជា ការសាក ល្បង កីឡ ដ្ឋាន ថ្មី និង ពង្រឹង សមត្ថភាព កីឡាករ សម្រាប់ ត្រៀម ការ ប្រកួត កីឡា ស៊ីហ្គេម ២លើកចំពោះមុខផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup 2020 ត្រូវបានពន្យារ ពេល ចំនួន ២លើក មកហើយ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្នុង តំបន់ ក៏ដូច ជា លើ ពិភព លោក។

តាមការគ្រោងទុក ព្រឹត្តិការណ៍ ប្រ ចាំ តំបន់ដែលកម្ពុជាត្រៀមចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះនេះ នឹង រៀប ចំការ ប្រ កួត ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។ ប៉ុន្ដែបេក្ខភាព ដែលមានបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ មិនមែន មាន តែកម្ពុជា នោះទេ គឺមានគូប្រជែង ៣ប្រទេសផ្សេងទៀត រួមមានសិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២