ក្នុងរយៈពេល១០ខែ ឆ្នាំនេះ កម្ពុជារកចំណូលពីការនាំចេញអង្ករ និងស្រូវបានចំនួនជាង ៩៥៧.២៩លានដុល្លារ

ការនាំចេញស្រូវ អង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញលើកឡើងថា បណ្តាលមកពីកត្តាមួយចំនួនជាឧបសគ្គ ប៉ុន្តែទោះជាយ៉ាងណា ក៏កម្ពុជាបានជម្នះនូវឧបសគ្គទាំងនោះក្នុងការនាំស្រូវ អង្ករចេញទៅកាន់ទីផ្សារអន្តរជាតិដែរ។

លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជាបានលើកឡើងអំពីវឌ្ឍនៈភាពនៃការនាំចេញ ស្រូវអង្ករកម្ពុជា នៅក្នុងកិច្ចប្រជុំមួយ នៅសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី៤ ខែវិច្ឆិកានេះថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៤៦ ០១៦៩ តោន គិតជាទឹកប្រាក់បានចំនួនជាង៣២៣.៤៧លានដុល្លា ។ហើយនាំចេញស្រូវបានចំនួនជាង ២.៦លានតោន គិតជាទឹកប្រាក់បានចំនួន ៦៣៣.៨២លានដុល្លារ។

លោក ឧកញ៉ា សុង សារ៉ន បានលើកឡើងបន្តទៀតថា ការឡើងថ្លៃខ្ពស់នៃការដឹកជញ្ជូនតាមកប៉ាល់ កង្វះទូកុងតែន័រ និង ការកើនឡើងថ្លៃជី និងថ្នាំពុលកសិកម្ម ដែលជះឥទ្ធិពលដល់ថ្លៃដើមផលឹតកម្មដំណាំស្រូវ និង ប្រាក់ចំណេញរបស់កសិករ ទាំងអស់នេះជាបញ្ហាប្រឈមក្នុងការនាំចេញស្រូវ អង្ករពីកម្ពុជា ៕

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២