តាមព័ត៌មាន ដែលទទួលបាន បន្ទាប់ពីប្រទេសកម្ពុជាបានប្រកាសបើកឱ្យដំណើរការ សេដ្ឋកិច្ច សង្គមឡើងវិញ ហើយរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ជាមួយនឹងកូវីដ-១៩នោះ មានក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនបាននាំគ្នាមកដាក់ពាក្យស្នើសុំធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ ។


បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺកំពុងមានភាពទាក់ទាញ និងស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកវិនិយោគទុនទាំងជាតិ និងអន្តរជាតិ ហើយមានក្រុមហ៊ុនជាច្រើនបានសម្រុកទៅបង្កើតរោងចក្រ សហគ្រាសនៅទីនោះ។ ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ទើបតែសម្រេចចេញវិញ្ញាបនបត្រ និងចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ADVANT TRAVEL GOODS (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណជា ៤,៣លានដុល្លារ និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ៣៩៧កន្លែង។


ក្នុងគម្រោងវិនិយោគនេះគឺក្រុមហ៊ុន ADVANT TRAVEL GOODS (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតវ៉ាលិសគ្រប់ប្រភេទ និងកៅអីចល័តសម្រាប់ដំណើរកម្សាន្តផងដែរ ៕
