ដំណឹងល្អ! តម្លៃប្រេងសាំងបន្តធ្លាក់ថ្លៃទៀតហើយបងប្អូន

នៅក្នុងសប្តាហ៍នេះ តម្លៃប្រេងឥន្ធនៈ ដែលដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាពីថ្ងៃទី១១ ដល់២០ ខែឧសភា ឆ្នាំ២០២៣ បានធ្លាក់ថ្លៃជាងសប្តាហ៍មុនៗ ដោយតម្លៃប្រេងសាំងធម្មតាបានធ្លាក់ថ្លៃពី៤២០០រៀល មកនៅត្រឹម៤១០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតបានធ្លាក់ថ្លៃពី ៣៩៥០រៀលមកនៅត្រឹម ៣៨០០រៀលក្នុង១លីត្រ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយនៅមុននេះបន្តិចបានឱ្យដឹងថា យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែឧសភា ឆ្នាំ២០២៣ នឹងត្រូវ លក់៤.៣៦៧រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.០៦៧រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S0ppm។

នៅក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន៦,៥សេនដុល្លារ/លីត្រ ។ ដូច្នេះធ្វើឱ្យថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១១ ដល់២០ ខែឧសភា ឆ្នាំ២០២៣ នឹងចុះមកត្រឹម ៤ ១០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA9 និង៣.៨០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S0ppm៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២