សមត្ថកិច្ចខេត្តកំពង់ស្ពឺចុះស្រាវជ្រាវ និងដកហូតម៉ូតូកែច្នៃចំនួ​ន ៦​គ្រឿង បំពង់ស៊ីម៉ាំងកែច្នៃចំនួន១១ និងសាក់ស៊ីម៉ូតូកែចំនួន៩ ​នៅទីតាំងកែច្នៃផ្ទាល់

កំពង់ស្ពឺ៖​ ដោយអនុវត្ដតាមបទបញ្ជា​លោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំព​ង់ស្ពឺ​ កំលាំង​នគរបាល​អធិការ​ដ្ឋាន​ស្រុក​សំរោង​ទង​ ដឹកនាំ​ដោយ​លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិកា​រ​នគរបាល​ស្រុក​ កំលាំង​ផ្នែក​ជំនាញស្រុក​ ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​វល្លិសរ បានចុះដល់ទីតាំងលក់បំពង់ស៊ីមាំងម៉ូតូកែច្នៃមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជាក់ស្ដែង​ពេលសមត្ថកិច្ចចុះដល់ទីតាំងបានជួបមនុស្សចំនួន ៤​នាក់គឺ៖ ១- ឈ្មោះ រី សុវិរៈ ភេទប្រុស អាយុ ២០ឆ្នាំ ម្ចាស់ទី​តាំ​ង នៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ។ ២- ឈ្មោះ ចន សុខមាន ភេទប្រុស អាយុ ១៧ឆ្នាំ ម្ចាស់ទីតាំង នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ។ ៣- ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ២២ឆ្នាំ អ្នកមកជួលជុល នៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ។ ៤- ឈ្មោះ ធឿន រ៉ាវី ភេទប្រុស អាយុ ២១ឆ្នាំ ជាងជួស​ជុលកែឆ្នៃ​ ស្នាក់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំ​រោងទង ។

ក្រោយពីពិនិត្យសមត្ថកិច្ចបានដកហូតម៉ូតូកែច្នៃចំនួ​ន ៦​គ្រឿង បំពង់ស៊ីម៉ាំងកែច្នៃចំនួន ១១ និងសាក់ស៊ីម៉ូតូកែចំនួន៩​ ។ករណីខាងលើនេះសមត្ថកិច្ចបានធ្វើការអប់រំ ធ្វើកិច្ចសន្យាចំ​ពោះម្ចាស់ទីតាំង​ ជាងកែឆ្នៃស៊ីម៉ាំង​ អ្នកមករកសេ​វាកែច្នៃឱ្យវិលត្រឡប់ទៅវិញបញ្ឍប់សកម្មភាពប្រាស​ចាកផ្លូវច្បាប់៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២