ខេត្តពោធិ៍សាត់ ៖ ឥឡូវនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលជាជនសង្ស័យក្នុងករណីរំលោភសម្លាប់សិស្សវិទ្យាល័យអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិសាតិ៍នោះបានហើយ។ជនសង្ស័យជាឃាតករូបនោះមានឈ្មោះ សេប យ៉ា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅបណ្ដោះអាសន្នក្នុងរោងមើលក្របី ក្បែរកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។


បើតាមការបំភ្លឺរបស់ឈ្មោះ ផេម ផាន អាយុ៦៦ឆ្នាំ ត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះបានឱ្យដឹងថា កូនរបស់គាត់បានដេញគោទៅឃ្វាលនៅចំណុចខាងលើដូចសព្វមួយដង នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង ដែលមានចម្ងាយប្រហែល២០០ម៉ែត្រពីភូមិ។ ដោយនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ ខែកញ្ញាដដែល ពុំឃើញកូនដេញគោត្រឡប់មកផ្ទះវិញនោះទេ ហើយក៏មានការសង្ស័យ ក៏នាំគ្នាទៅរកមើល រហូតដល់ម៉ោង១២ និង៥នាទីយប់ ស្រាប់តែប្រទះឃើញសពកូនបានស្លាប់បាត់ហើយ នៅចំណុចចម្ការស្វាយចន្ទី ហើយក៏ផ្ដល់ដំណឹងដល់អាជ្ញាធរតែម្ដង។


តាមការពិនិត្យសាកសពរបស់គ្រូពេទ្យកោសល្យវិច្ឆ័យ និង នគរបាលបច្ចេកទេសខេត្ត ឃើញផ្នែកប្រដាប់ភេទមានដាច់រលាត់មានទឹកកាម ហើយនៅផ្នែកកមានស្នាមរបួសជាំ។តាមការសន្និដ្ឋានរបស់ជំនាញ សាកសពស្លាប់ដោយអំពើរំលោភសម្លាប់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់។
បន្ទាប់ពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាបណ្ដោះអាសន្ន ដើម្បីសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕

ដោយ៖ សំណាង

