សៀមរាប៖ នារីស្រស់ស្អាតម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយរងការចាក់សម្លាប់ជាច្រើនកាំបិត ដោយបុរសម្នាក់ ដែលគេសង្ស័យថាជាគូស្នេហ៍របស់នាង នៅតាមបណ្ដោយផ្លូវព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០២៤នេះ។


សមត្ថកិច្ចបានឲ្យដឹងថា មិនបានប៉ុន្មានម៉ោងក្រោយពេលកើតហេតុ កម្លាំងជំនាញបានប្រទះឃើញម៉ូតូរបស់ជនសង្ស័យ ប្លុងចោលនៅត្រង់ចំណុចក្បែរខ្លោងទ្វារខាងលិចក្រុងអង្គរធំ (ទ្វារតាកៅ) ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលសង្ស័យថា ជនបង្កបានរត់គេចពីកន្លែងកើតហេតុ ហើយអាចនឹងព្យាយាមធ្វើអត្តឃាតដោយលោកទឹកសម្លាប់ខ្លួន។


បច្ចុប្បន្នកម្លាំងជំនាញកំពុងស្វែងរកជនបង្កទាំងក្នុងព្រៃ និងក្នុងទឹក ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

ដោយ៖ វិសាល

